រឹបអូសឈើជាង១០០ដុំ ដែលឈ្មួញលាក់ទុកបម្រុងនាំចេញ
ខេត្តព្រះវិហារ៖ឈើប្រភេទលេខ១ ចំនួន១៨៤ដុំ ស្មើនឹងជាង១៤ម៉ែត្រគូបត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះស្រុកឆែប ខេត្តព្រះវិហារ មានរដ្ឋបាលព្រៃឈើឆែប សង្កាត់រដ្ឋបាលព្រៃឈើឃុំកំពង់ស្រឡៅ និងឃុំម្លូព្រៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះដកហូតនៅចំណុចភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប។
ឈើដែលកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបាននេះ ជាឈើដែលឈ្មួញដឹកយកទៅលាក់ទុក ក្នុងព្រៃដីសម្បទានសង្គមកិច្ចមួយកន្លែង បម្រុងលួចនាំចេញ តែត្រូវសមត្ថកិច្ចធ្វើការបង្ក្រាបទាន់ពេលវេលា។
ក្រោយពីពិនិត្យ និងវាស់វែងរួច កម្លាំងសមត្ថកិច្ចបានដឹកឈើទាំងនោះយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើឆែប ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕