អាស្សាដ អះអាងថា នឹង​ចុះ​ចេញពី​តំណែង​បើសិន​រើស​បាន​ប្រធានាធិបតី​ថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2017 ក+ ក-

​ដា​ម៉ាស់​៖​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ Sana ប្រធានាធិបតី​ស៊ី​រី លោក បា​ហ្សា អាល់ អាស្សាដ បាន​អះអាងថា លោក​នឹង​ចុះ​ចេញពី​តំណែង​ភ្លាម​ប្រសិនបើ​ប្រជាជន​ស៊ី​រី​ជ្រើសរើស​បាន​ប្រធានាធិបតី​ថ្មី​។
​លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​បើសិនជា​ប្រជាជន​ស៊ី​រី​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ខ្ញុំ​នឹង​ចាក​ចេញពី​អំណាច​ដោយ​ស្វ័យប្រវត្តិ ត្បិត​នៅក្នុង​ករណីនេះ​ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ត្រូវធ្វើ​នោះទេ ក្រៅតែពី​បោះបង់ចោល​រាល់​មុខងារ ឬ​តួនាទី​របស់ខ្ញុំ ហើយ​ខ្ញុំ​និយាយ​នេះ​គឺជា​ការពិត​។ ស៊ី​រី​មិនមែនជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​គ្រួសារ​ខ្ញុំ​ឡើយ ប៉ុន្តែ​ជា​វា​កម្មសិទ្ធិ​ប្រជាជន​ស៊ី​រី​ទាំងអស់ ពោលគឺ​ប្រជាជន​ស៊ី​រី​គ្រប់រូប​អាច​កាន់តំណែង​ជា​ប្រធានាធិបតី​នេះ​បាន​»​។​
​គួរបញ្ជាក់​ថា​លោក អាស្សាដ បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​កាលពី​ខែមិថុនា ឆ្នាំ​២០០០ តាមរយៈ​ការបោះឆ្នោត​ប្រជាមតិ​៕

585845ef4d4621c4d4dd61427ae1929b