បុគ្គលិក​កាកបាទក្រហមអា​ហ្វ​ហ្គា​នី​ស្ថាន​៦​នាក់​​​ត្រូវ​ខ្មាន់កាំភ្លើង​​បាញ់សម្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2017 ក+ ក-

​អា​ហ្វ​ហ្គា​នី​ស្ថាន​៖​បុគ្គលិក​គណៈកម្មាធិកា​រ​កាកបាទក្រហម​អា​ហ្វ​ហ្គា​នី​ស្ថាន (ICRC) យ៉ាងហោចណាស់​៦​នាក់​ត្រូវបាន​ជនប្រដាប់អាវុធ​មួយក្រុម​ដែល​គេ​ជឿជាក់ថា ជា​ក្រុម​សកម្មប្រយុទ្ធ ISIS បាញ់សម្លាប់ ខណៈ​ពួកគេ​កំពុង​ដឹក​ជំនួយ​មនុស្សធម៌ ទៅកាន់​តំបន់​ភាគ​ខាងជើង នៃ​ប្រទេស​កំពុង រងគ្រោះ​ដោយសារ​ព្យុះ​ព្រិល​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters ។​
​អ្នកនាំពាក្យ​កាកបាទក្រហម​លោក Thomas Glass បាន​និយាយថា បុគ្គលិក​២​នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន បន្ទាប់ពី​ការវាយប្រហារ​បានកើត​ឡើង​នៅក្នុង​ខេត្ត Jowzjan ក៏ប៉ុន្តែ​លោក​មិន​បានដឹង​នោះទេ​ថា តើ​ក្រុម​ណាមួយ​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ ស្របពេល​អ្នកនាំពាក្យ​ក្រុម​ឧទ្ទាម​តា​លី​បង់ បាន​អះអាងថា ក្រុម​របស់ខ្លួន​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នេះឡើយ ហើយ​ថែមទាំង​បាន​សន្យា​ដែរ​ថា ខ្លួន​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ស្វែងរក​អ្នកពាក់ព័ន្ធ​និង​នៅ ពីក្រោយ​ទង្វើ​ដ៏​សាហាវ​បែបនេះ​៕

fn-2017-02-09-00-13-09-0