រាជធានីភ្នំពេញ៖អាជ្ញាធររាជធានីភ្នំពេញ បានចាប់ផ្តើមស្ថាបនាសួនច្បារប្រជាធិបតេយ្យ ដែលមានទីតាំងស្ថិតនៅ សួនច្បារសូគីម៉ិច ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ការស្ថាបនានេះ គឺចាប់ផ្តើមកាលពីម្សិលមិញ។ សួនច្បារនេះស្ថាបនាឡើង ដោយបែងចែកជា ទីធ្លាការឺឡា សួនច្បារ ចំណតរថយន្ត បង្គន់អនាម័យ បង្គោលហ្វាបំភ្លឺ និងបង់អង្គុយ សម្រាប់ប្រជាពលរដ្ឋលំហែកំសាន្ត។
គួរបញ្ជាក់ថា នាឱកាសអបអរសាទរ ទិវាជនពិការកម្ពុជាលើកទី១៨ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាតកោះពេជ្រ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ទីតាំងវត្តភ្នំ និងទីលានប្រជាធិបេតយ្យ សម្រាប់ការសម្តែងសិល្បៈ ការប្រគំតន្ត្រីជនពិការ ដើម្បីកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ តាមផ្លូវសាធារណៈ ហើយបង្វែរទៅលានប្រជាធិបតេយ្យទៅសាងសង់នៅខណ្ឌឫស្សីកែវវិញ៕