វ៉ាស៊ីនតោន៖ពាក្យបណ្តឹងដាក់ឱ្យអនុវត្តឡើងវិញ បទបញ្ជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ស្ដីពីជនអន្តោប្រវេសន៍ និងការហាមឃាត់ប្រជាជន មកពីបណ្ដាប្រទេសមូស្លីមចំនួន០៧ ចូលក្នុងសហរដ្ឋអាមេរិកត្រូវបានតុលាការឧទ្ធរណ៍សហព័ន្ធក្នុងទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ សម្រេចទាត់ចោលជាឯកច្ឆ័។ នេះបើយោងតាមព័ត៌មាន BBC។
យោងតាមសេចក្តីសម្រេចរបស់ចៅក្រមទាំងបីរូបដែលបដិសេធបណ្ដឹងឧទ្ធរណ៍របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ការសម្រេចចិត្តបែបនេះគឺដើម្បីការពារផលប្រយោជន៍ជាតិ និងបានបញ្ជាក់ ថា៖ «រដ្ឋាភិបាលអាមេរិក មិនមានភស្ដុតាងជាក់លាក់ណាមួយ បញ្ជាក់បានថា ជនបរទេសមកពីបណ្ដាប្រទេសដែលមានឈ្មោះនៅក្នុងបទបញ្ជា បាននិងកំពុងរៀបចំការវាយប្រហារភេរវកម្ម នៅក្នុងសហរដ្ឋអាមេរិកនោះទេ»។
គួរបញ្ជាក់ថា ប្រជាជនមកពីបណ្ដាប្រទេសមូស្លីមជាប់បម្រាមចំនួន០៧ មានដូចជា អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី សូម៉ាលី យេមែន ស៊ូដង់ និងលីប៊ី៕