រញ្ជួយ​ដី​នៅ​ភាគខាងត្បូង​​ហ្វីលីពីន​ស្លាប់ និង​របួស​ច្រើន​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2017 ក+ ក-

​ម៉ានីល​៖​អាជ្ញាធរ​ហ្វីលីពីន​បាន​និយាយថា គ្រោះ​រញ្ជួយ​ដី​ដ៏​ក​ក្រី​ក​កម្រិត​៦.៧​រ៉ិ​ច​ទ័​រ​ដែលជា​កម្រិត​ដ៏​ខ្លាំង​បំផុត គិត​ចាប់តាំងពី​ឆ្នាំ​១៨៩៧ បាន​វាយប្រហារ​កោះ Mindanao ដែល​ស្ថិតនៅ​ភាគខាងត្បូង នៃ​ប្រទេស​ហ្វីលីពីន​នៅ​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់ និង​ជាង​១០០​នាក់​ផ្សេងទៀត​បានទទួល​រងរ​បួស​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
​លោក Rise Recabo ប្រធាន​ក្រុមប្រឹក្សា​ក្រុង Surigao បាន​និយាយថា ចរន្តអគ្គិសនី​រួមទាំង​ប្រព័ន្ធ​ផ្គត់​ផ្ត​ង់​ទឹកស្អាត​ជាច្រើន​កន្លែង​ត្រូវបាន​កាត់ផ្តាច់ ខណៈ​ស្ពាន​មួយ​ខ្សែ និង​សណ្ឋាគារ​មួយ​បាន​ដួលរលំ និង​លំនៅឋាន​មួយចំនួនទៀត​បានទទួល​រង​ការខូចខាត​។ ចំណែក​អាកាសយានដ្ឋាន Surigao វិញ​ត្រូវបាន​បិទទ្វា​រផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ដោយសារតែ​ស្នាម​ប្រេះ​នៅលើ​ផ្លូវ​ហោះហើរ​៕

fn-2017-02-11-09-33-02-3fn-2017-02-11-09-33-02-1