សម្តេច​តេ​ជោ​ព្រមាន​អ្នក​ចង់​បំផ្លាញ​សន្តិភាព និង​ធ្វើ​បដិវត្តន៍​ពណ៌​ឲ្យ​ត្រៀម​មឈូស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សម្តេច ហ៊ុន សែន បាន​ថ្លែង​សារ​ព្រមាន​ជាថ្មីទៀត ចំពោះ​អ្នក​ដែល​ចង់​បំផ្លាញ​សន្តិភាព ដែលរ​កបាក​ដោយ​លំបាក​នៅ​កម្ពុជា និង​អ្នក​ចង់​ធ្វើ​បដិវត្ត​ពណ៌ សូម​ឲ្យ​ត្រៀម​ក្តារ​មឈូស ឲ្យ​ហើយ​ទៅ​។ សម្តេច​បញ្ជាក់ថា ប្រទេស​កម្ពុជា បាន​ឆ្លងកាត់​សោកនាដកម្ម​ច្រើនពេក​ហើយ ដូចជា នៅ​សុខៗ នាំគ្នា ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​ព្រះ​នរោត្តម សីហនុ បង្ក​សង្គ្រាម​ពេញ​ប្រទេស ។ អញ្ចឹង​ទម្រាំ​រកបាន​សន្តិភាព តើ​ស្លាប់​អស់​មនុស្ស​ប៉ុន្មាន​ហើយ ។​
​សម្តេច​អះអាងថា ទោះ​ក្នុងតម្លៃ​ណាក៏ដោយ ត្រូវ​រក្សា​សន្តិភាព​ឲ្យ​បាន ព្រោះ​សន្តិភាព គឺ​រកបាន​ដោយ​លំបាក​ខ្លាំងណាស់ និង​ឆ្លងកាត់​សោកនាដកម្ម​ជាច្រើន​មិនអាច​គណនា​បាន ៕

c3b65a59-f41e-4673-9a48-594e8b9ab96b