អនុ​ប្រធានាធិបតី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ស្ថិតក្នុង​បញ្ជីខ្មៅ​ជា​ឈ្មួញ​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 February, 2017 ក+ ក-

​អាមេរិក​៖​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ផ្សាយ​ថា សហរដ្ឋអាមេរិក​បាន​បញ្ចូល​ឈ្មោះ​អ្នកនយោបាយ​ជើង​ដែល​អនុ​ប្រធានាធិបតី​នៃ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា លោក Tareck El Aissami ទៅក្នុង​បញ្ជី​ឈ្មោះ “​ស្ដេច​គ្រឿងញៀន​” ។
​ក្រសួង​រតនាគារ​អាមេរិក បាន​ចោទ​លោក Aissami ថា បាន​សម្របសម្រួល ការពារ និង​គ្រប់គ្រង​លើ​ការដឹកជញ្ជូន​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ពី​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡូ ឆ្លងកាត់​ប្រទេស​ម៉ិ​ក​ស៊ិ​ក និង​ចូលទៅ​អាមេរិក នៅពេល​លោក​កាន់តំណែង​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ និង​អភិបាលរដ្ឋ Aragua​។
​ជាមួយគ្នានេះ​ក្រសួង​រតនាគារ​អាមេរិក បានសម្រេច​បង្កក​ទ្រព្យសម្បត្តិ​នៅលើ​ទឹកដី​អាមេរិក និង​បាន​ហាមឃាត់​ពលរដ្ឋ​អាមេរិក មិន​ឲ្យ​ធ្វើ​ជំនួញ​ជាមួយ​ក្រុមមនុស្ស និង​ក្រុមហ៊ុន​ចំនួន ១៣ ដែល​ជាប់​ក្នុង​បញ្ជីខ្មៅ​នោះឡើយ​
​គួរ​បញ្ជាក់ថា លោក Aissami ដែល​បាន​ក្លាយជា​អនុ​ប្រធានាធិបតី​កាលពីដើម​ខែមករា​កន្លងមក​នេះនោះ ត្រូវបាន​គេ​ចោទថា បានទទួល​ប្រាក់​ពី​ស្ដេច​គ្រឿងញៀន Walid Makled Garcia ជា​ថ្នូរ​នឹង​ការការពារ​ការដឹកជញ្ជូន និង​សម្របសម្រួល​ជាមួយ​ស្ដេច​គ្រឿងញៀន​ប្រទេស​ម៉ិ​ក​ស៊ិ​ក Los Zetas៕

1