ដាក់​ជណ្ដើរ​ឡើង​កាត់​ចម្រឹង​បង្អួច​ចូលចាប់​រំលោភ ខណៈ​កំពុង​ដេកលក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 February, 2017 ក+ ក-

ខេត្តព្រៃវែង​៖​បុរស​ម្នាក់​ត្រូវ​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​ស្រែក​ផ្អើលឆោឡោ​ដេញចាប់​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​ដាក់​ជណ្ដើរ​ឡើង​កាត់​ចម្រឹង​បង្អួច​ចូលចាប់​រំលោភ​ក្មេងស្រី​រងគ្រោះ ខណៈពេល​កំពុង​ដេក​លង់លក់​។ ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ឃុំ​ស្ពឺ​«​ក​» ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ទុយ មាស ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ យ​.​ស​.​ណ អាយុ​១៤​ឆ្នាំ​។ ប្រភព​បន្តថា នៅ​យប់​ថ្ងៃកើតហេតុ​ជនសង្ស័យ​បានដាក់​ជណ្ដើរ​ឡើងទៅ​កាត់​ចម្រឹង​បង្អួច រួច​លបចូល​ទៅធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ ប៉ុន្តែ​សំណាងល្អ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ក៏ត្រូវ​ឪពុកម្តាយ​នាង​ដឹង​ស្រែក​ផ្អើលឆោឡោ ហើយ​ដេញចាប់​ជនសង្ស័យ​បាន​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង​៕

e874dcf9-644a-4d76-b9ff-f4292fd5f4616baae37e-1f2a-40ff-9d04-13262b011bcd