ក្រចេះ៖ផ្ទះប្រជាពលរដ្ឋចំនួន០៦ខ្នងផ្ទះ ឋិតនៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះត្រូវអគ្គិភ័យឆាប់ឆេះទាំងស្រុង កាលពីវេលាម៉ោង២០ និង៣០នាទីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះក៏មានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ដែលបានបញ្ជាកម្លាំងឲ្យជួយអន្តរាគមន៍ គ្រាដែលភ្លើងកំពុងរាលដាលពីផ្ទះមួយទៅផ្ទះមួយ ជិតដល់ផ្សារស្នួល ប៉ុន្តែត្រូវជួយអន្តរាគមន៍បានទាន់ពេលវេលា ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន ២០គ្រឿង ។
លោក ចាន់ សុគីម បានឲ្យដឹងថា ករណីអគ្គិភ័យភ្លើងឆេះផ្ទះបានកើតឡើងចំនួន០១លើកបណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៦ខ្នង ក្នុងនោះមាន ៖ ផ្ទះទី១ឈ្មោះ ស្លេះ ហ្សា ទំហំ៦,៥ម៉ែត្រគុណ២៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ទ្រព្យសម្បត្តិខូចខាត៖ ម៉ូតូចំនួន ០១គ្រឿង, កង់ចំនួន ០១គ្រឿង, ប្រាក់រៀលចំនួន ២,០០០,០០០រៀល (ពីរលានរៀលគត់) ខោអាវ និងសម្ភារៈក្នុងផ្ទះឆេះទាំងស្រុង។ផ្ទះទី២ឈ្មោះ ម៉ាត់ ស្លេះ ភេទប្រុស អាយុ ៣៣ឆ្នាំ ផ្ទះទំហំ ៥ម៉ែត្រគុណ១០ម៉ែត្រ ធ្វើអំពីឈើប្រក់ ស័ង្កសី ទ្រព្យសម្បត្តិខូចខាត ប្រាក់រៀលចំនួន ១,៥០០,០០០រៀល (មួយរយហាសិបពាន់រៀលគត់) ខ្សែកមាសចំនួន ០២ជី, ខោអាវ និងសម្ភារៈក្នុងផ្ទះឆេះទាំងស្រុង។ ទី៣ ឈ្មោះ ម៉ាត់ រម៉ស្មះ ផ្ទះទំហំ ៤ម៉ែត្រគុណ១០ម៉ែត្រ ធ្វើអំពីឈើប្រក់ ស័ង្កសី ទ្រព្យសម្បត្តិខូចខាត ប្រាក់ដុល្លាចំនួន៣០០០ដុល្លារ(បីពាន់ដុល្លាគត់)ខោអាវ និងសម្ភារៈក្នុងផ្ទះឆេះទាំងស្រុង។ ទី៤ ឈ្មោះ វ៉ាន់ ក្រី ភេទប្រុស អាយុ៤២ឆ្នាំ ផ្ទះទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ម្ចាស់ផ្ទះមិននៅ។ ទី៥ ឈ្មោះ ហេង ថា ភេទប្រុស ផ្ទះទំហំ ៥ម៉ែត្រគុណ៨ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ទ្រព្យសម្បត្តិខូចខាត (គ្មាន) និងទី៦ ឈ្មោះ កុម អៀម ភេទប្រុស អាយុ ៤៩ឆ្នាំ ផ្ទះទំហំ ៥ម៉ែត្រគុណ១៥ម៉ែត្រ ធ្វើអំពីឈើប្រក់ ស័ង្កសី ទ្រព្យសម្បត្តិខូចខាត ប្រាក់រៀលចំនួន ៥,០០០,០០០រៀល (ប្រាំលានរៀលគត់) ប្រាក់ដុល្លា ៦,០០០ដុល្លារ (ប្រាំមួយពាន់ដុល្លាគត់) មាសចំនួន ០២តំឡឹង , ម៉ូតូចំនួន ០១គ្រឿង ខោអាវ និងសម្ភារៈក្នុងផ្ទះឆេះទាំងស្រុង។
សរុបថវិកាក្នុងការខូចខាត៖ប្រាក់រៀលចំនួន ៨,៥០០,០០០ រៀល(ប្រាំបីលានហាសិបម៉ឺនរៀលគត់) -ជាប្រាក់ដុល្លារចំនួន ៩,០០០ដុល្លារ(ប្រាំបួនពាន់ដុល្លារ) ម៉ូតូចំនួន ០២គ្រឿង, កង់ចំនួន ០១គ្រឿង, ខ្សែកមាស ចំនួន ២ជី, មាសចំនួន ០២តំឡឹង និងសម្ភារៈក្នុងផ្ទះមួយចំនួនទៀត។
លោក បានបន្តថា មូលហេតុដែលបណ្តាលឲ្យអគ្គិភ័យកើតឡើង គឺនៅពុំទាន់ដឹងច្បាស់លាស់នៅឡើយទេ ដោយសមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវរកមូលហេតុ៕