ប៉ូលិស​ម៉ាឡេស៊ី​ចាប់​ស្ត្រី​ម្នាក់ទៀត​ពាក់ព័ន្ធ​ករណី​ធ្វើឃាត​លោក គីម ជុង​ណាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2017 ក+ ក-

​គូ​ឡា​ឡាំ​ពួរ​៖​តាម​ព័ត៌មាន​ Reuters ចេញផ្សាយ​នៅមុននេះ​បន្តិច​ថា អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់បាន​ស្ត្រី​ទី​ពីរ​ដែល​គេ​សង្ស័យថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បំពុល​សម្លាប់ លោក គីម ជុង​ណាំ ដែល​បងប្រុស​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​។​
​ទោះជា​យ៉ាងណា​នៅ​មិនទាន់មាន​ការបញ្ជា​ក់អំ​ពី​ជនជាតិ ឬក៏​ព័ត៌មាន​លម្អិត​ណាមួយ​ពាក់ព័ន្ធ​នឹង​អត្តសញ្ញាណ និង​ប្រវត្តិ​ឡើយ ដោយ​ប៉ូលិស​ផ្នែក​ស៊ើបអង្កេត​ពិសេស​របស់​ម៉ាឡេស៊ី​កំពុង​ធ្វើ​ប្រតិបត្តិការ​របស់ខ្លួន​យ៉ាងសកម្ម​នៅឡើយ​ឈាន​ចូលដល់​ថ្ងៃទី​ពីរ​នេះ​។​
​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម នឹងមាន​ការចេញផ្សាយ​នាពេល​បន្តបន្ទាប់​ទៀត​៕
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ចាប់ និង​ឃុំខ្លួន​ស្ត្រី​ទីមួយ​ដែល​មកពី​មី​យ៉ាន់​ម៉ា និង​កាន់​លិខិតឆ្លងដែន​វៀតណាម​៕

fn-2017-02-16-09-30-59-0