រាជធានីភ្នំពេញ៖ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានច្រានចោលនិងបដិសេធចំពោះពាក្យស្នើសុំពន្យារពេលចូលបំភ្លឺរបស់លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយ។
លោក សៀង សុខ បានចារលើលិខិតសុំព្យាពេលរបស់លោក គឹម សុខ ថា «យើង សៀង សុខ មិនអនុញ្ញាតលើការស្នើសុំនេះទេ សាមីខ្លួនត្រូវតែចូលមកកាន់អយ្យការតាមកាលកំណត់»។
គួរបញ្ជាក់ថា លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយ នៅវេលាម៉ោងប្រមាណ៩ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ ដើម្បីស្នើសុំពន្យារពេលចូលបំភ្លឺ ដែលអយ្យការបង្គាប់ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី១៧ ខែកុម្ភៈស្អែកនេះ ពាក់ព័ន្ធការចោទប្រកាន់សម្តេច ហ៊ុន សែន ខុសការពិត ហើយរងការប្តឹងពី សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន២ករណី៕