ភ្នំពេញ៖ស្ត្រីម្នាក់ត្រូវបានចោរឆក់យកកាបូបលុយ អស់ចំនួនជាង៥ពាន់ដុល្លារ ក្នុងខណៈពេលដែលគាត់កំពុងចុះពីលើរថយន្ត ក្នុងបំណងដើរទៅរកទិញឥវាន់ ប៉ុន្តែគ្រាន់តែបើកទ្វារចុះពីលើរថយន្តភ្លាម ក៏ត្រូវបាន ចោរនោះឆក់យកកាបូបភ្លាម ហើយខណៈនោះជនរងគ្រោះ បានស្រែកឆោរឡោថាចោរៗ បង្កឲ្យមានការ ភ្ញាក់ផ្អើលហើយកម្លាំងនគរបាល ប៉ុស្ដិ៍កាកាបនិងនគរបាលប៉ុស្ដិ៍ចោមចៅ បានដេញតាមរហូតដល់ទៅតាំង ហ្គែមបាញ់ត្រីមួយកន្លែង និងបានឃាត់បានជនសង្ស័យចំនួន៤នាក់។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចតាម ផ្លូវស្ថិតនៅជិតវត្តអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប៉ុន្តែមិនទាន់ដឹងថា តើក្នុងចំណោម ជន ទាំងនោះអាចចំជាមុខសញ្ញាចោរខាងលើ ឬក៏គ្រាន់តែជាអ្នកចូលទៅលេងហ្គេមនោះឡើយ ហើយកម្លាំង នគរ បាលក៏បានរកឃើញកាបូបនោះមកវិញ ប៉ុន្តែនៅក្នុងកាបូបនោះមិនមានលុយឡើយគឺមានតែឯកសារ មួយចំនួនតែប៉ុណ្ណោះ។
ជនសង្ស័យដែកត្រូវនគរបាលឃាត់ខ្លួននោះ ១,ឈ្មោះ នាង ភក្តី អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅក្នុង សង្កាត់ស្ទឹងមានជ័ ខណ្ឌមានជ័យ ២,ឈ្មោះថាច់ មុន្នីរតនាអាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៣,ឈ្មោះឡាយ សុភា អាយុ៣៧ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និង៤,ឈ្មោះជា តុលា អាយុ២៩ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកស្ត្រីរងគ្រោះ ដែលជាម្ចាស់កាបូបឈ្មោះ សោម ចរិយា អាយុ២៤ឆ្នាំ មុខរបរលក់អង្ករ មានទីលំនៅផ្ទះជួល នៅក្នុងភូមិ កើតហេតុខាងលើ បាត់បង់លុយអស់ចំនួនជាង៥ពាន់ដុល្លារ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីខាងលើបានជិះរថយន្ត១គ្រឿងម៉ាកឡង់គ្រីស្ស័រ ពាណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AT-1918ចាកចេញពីផ្ទះ ដឹកកូនចំនួន៣នាក់ទៅជាមួយផង ដើម្បីរក ទិញឥវាន់និងទិញរបស់ហូប លុះពេលទៅដល់ត្រង់ចំណុចកើត ហេតុខាងលើ បានឈប់រថយន្តបើកទ្វារចុះ ដើម្បីរកទិញឥវាន់សករាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ ១គ្រឿងទៅដល់ បានធ្វើសកម្មភាពឆក់យក កាបូបលុយ បានសម្រេចនិងបានជិះម៉ូតូគេចខ្លួនទៅបាត់ ស្រមោល។ ខណៈនោះជនរងគ្រោះ បានស្រែកឆោរឡោថាចោរៗ បង្កឲ្យមានការ ភ្ញាក់ផ្អើលហើយកម្លាំងនគរបាល ប៉ុស្ដិ៍កាកាបនិងនគរបាលប៉ុស្ដិ៍ចោមចៅ បានដេញតាមរហូតដល់ទៅតាំង ហ្គែមបាញ់ត្រីមួយកន្លែង និងបានឃាត់បានជនសង្ស័យចំនួន៤នាក់។ ប៉ុន្តែមិនទាន់ដឹងថា តើក្នុងចំណោម ជន ទាំងនោះអាចចំជាមុខសញ្ញាចោរខាងលើ ឬក៏គ្រាន់តែជាអ្នកចូលទៅលេងហ្គេមនោះឡើយ ហើយនគរបាលបាននាំជនសង្ស័យ ទៅធ្វើការសាកសួរនៅប៉ុស្ដិ៍ហើយ ប្រសិនបើគ្មានការពាក់ព័ន្ធនិងដោះ លែងទៅបិញបន្ទាប់ពីធ្វើការអប់រំរួច៕