តុលាការឃាត់ខ្លួនលោក គឹម សុខ បញ្ជូនទៅចៅក្រមស៊ើបសួរ
រាជធានីភ្នំពេញ៖ទីបំផុតលោក គឹម សុខ អ្នកវិភាគនយោបាយត្រូវបានព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃាត់ខ្លួន បន្ទាប់ពីសាកសួរអស់រយះពេលជាង៣ម៉ោង ហើយបញ្ជូនទៅចៅក្រមស៊ើបសួរបន្តទៀត។
ព្រះរាជអាជ្ញារង សៀង សុខ បានសរសេរលើកំណត់ហេតុថា សម្រេចឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម សុខ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ៕