ម៉ាឡេស៊ី ៖ មុនប្រគល់សពឲ្យទីក្រុងព្យុងយ៉ាងចាំបាច់ត្រូវធ្វើ DNA
ម៉ាឡេស៊ី៖ស្នងការនគរបាលនៅរដ្ឋ Selangor នៃប្រទេសម៉ាឡេស៊ី លោក Abdul Samah Mat បានបញ្ជាក់ថា ការព្រមប្រគល់សពបងប្រុសរបស់លោក គីម ជុងអ៊ុន តាមការតាមទាមទាររបស់រដ្ឋអំណាចទីក្រុងព្យុងយ៉ាង ត្រូវមានការត្រួតពិនិត្យ DNA ជាមុនសិន។
លោកស្នងការថ្លែងថា រហូតមកដល់ពេលនេះ មិនទាន់មានសមាជិកគ្រួសារ ឬ សាច់ញាតិមកបញ្ជាក់អត្តសញ្ញាណដើម្បីទទួលយកសាកសពនោះនៅឡើយទេ។ លោក បន្តថា អ្វីដែលក្រុមលោកត្រូវការពេលនេះ គឺការពិនិត្យDNA ដើម្បីយកទៅផ្ទៀងផ្ទាត់ជាមួយប្រវត្តិនៃសាកសព ដែលកូរ៉េខាងជើងកំពុងស្នើយកនោះ។
កូរ៉េខាងជើងបានដាក់សំណើថា សាកសពនោះឈ្មោះ គីម ជុងណាម បងប្រុសលោក គីម ជុងអ៊ុន។ ប៉ុន្តែលោក Abdul មុនប្រគល់សាកសពឲ្យចាំបាច់ត្រូវធ្វើDNA៕