អាមេរិក៖រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson ថ្លែងថា អាមេរិកសន្យាប្រើសព្វាវុធរបស់ខ្លួន រួមទាំងអាវុធនុយក្លេអ៊ែផង ដើម្បីការពារសម្ព័ន្ធមិត្តជប៉ុន និងកូរ៉េខាងត្បូងចំពោះការគំរាមកំហែងណាមួយពីកូរ៉េខាងជើង។ ការថ្លែងបែបនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបី។
លោករដ្ឋមន្ត្រីបញ្ជាក់ថា អាមេរិកនៅតែយកចិត្តទុកដាក់ការពារសម្ព័ន្ធមិត្ត រួមទាំងសាធារណរដ្ឋកូរ៉េ និង ជប៉ុន ដោយប្តេជ្ញាខ្វះខ្វែងយកចិត្តទុកដាក់ ការពារទាំងការទូត និងប្រើអាវុធនុយក្លេអ៊ែផង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានAFP។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលជាថ្មីទៀតថ្មីៗនេះ បើទោះជាអង្គការសហប្រជាជាតិថ្កោលទោសកាលពីឆ្នាំមុនចំពោះការបាញ់សាកល្បងអាវុធនុយក្លេអ៊ែ និងមានការថ្កោលទោសពីជប៉ុន និង កូរ៉េខាងត្បូងក៏ដោយ៕