ប្រគល់គ្រាប់មិនទាន់ផ្ទុះ២គ្រាប់ជូនអង្គភាពកំចាត់មីន
ដោយ៖ប៉ែន សុផល
បាត់ដំបង៖នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នេះមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះផុស បានប្រគល់គ្រាប់មិនទាន់ផ្ទុះចំនួន២គ្រាប់ជូនទៅអង្គភាពកំចាត់មីន( HALOTRUST )ដើម្បីធ្វើការដុតកំទេចចោល។
អធិការនគរបាលស្រុកគាស់ក្រឡបានបញ្ជាក់ប្រាប់ថា៖គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន២គ្រាប់នេះ គឺប្រភេទគ្រាប់ត្បាល់៨២មិល្លីម៉ែត្រ ដែលបានបន្សល់ទុកពីសម័យសង្គ្រាមហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីពេលថ្មីៗនេះនៅចំណុចភ្នំអារី ស្ថិតក្នុងភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោកបន្តថា គ្រាប់មិនទាន់ផ្ទុះចំនួន២គ្រាប់ខាងលើពេលនេះត្រូវបានប្រគល់អោយទៅអង្គភាពកំចាត់មីន(HALOTRUST)និងធ្វើការដុតកំទេចចោល នៅនឹងកន្លែង៕