ដោយ៖ប៉ែន សុផល
បាត់ដំបង៖ល្បែងស៊ីសងភ្នាល់ចាក់បាល់និងហ្គេមអិនធឺណិតកំពុងរីកដូចផ្សិតហើយបានពង្វក់ក្មេងសិស្សសាលានិងយុវវ័យអោយញៀនភ្លេចបាយភ្លេចទឹកគេចមិនចូលសាលាចំណែកសមត្ថកិច្ចនៅមិនទាន់មានចំណាត់ការ។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា ល្បែងស៊ីសងភ្នាល់ចាក់បាល់និងហ្គេមអិនធឺណិតនៅតែរីកដូចផ្សិតក្នុងក្រុងបាត់ដំបងបាននឹងកំពុងពង្វក់ក្មេងសិស្សសាលានិង យុវវ័យអោយញៀនភ្លេចបាយភ្លេចទឹកនិងគេចមិនចូលសាលាចំណែកសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធនៅមិនទាន់មានចំណាត់ការ។
ប្រភពបន្តលើកឡើងថា៖ទីតាំងល្បែងស៊ីសងចាក់បាល់និងហ្គេមអ៊ិនធឺណិតដែលនិងកំពុងពង្វក់ក្មេងសិស្សសាលានិងយុវវ័យទាំងនេះរួមមាន៖នៅចំណុចខាងលិចសាលាសម្តេចឪ -ចំណុចបូរីផ្សារលើ -ចំណុចខាង លិចក្បែរសាលានេតយ៉ង់ -ចំណុចក្បែរមណ្ឌលសុខភាពស្វាយប៉ោ -ចំណុចខាងលិចផ្សារណាត់- ចំណុចខាងកើតចំណតរថយន្តផ្សារបឹងឈូកនិងមានច្រើនកន្លែងទៀតក្នុងក្រុងបាត់ដំបងពិសេសក្នុងសង្កាត់ស្វាយប៉ោតែម្តងដែលសមត្ថកិច្ចនៅមិនទាន់មានចំណាត់ការព្រោះទីតាំងទាំងនោះអ្នកបើកភាគច្រើនជាសមត្ថកិច្ចដូចគ្នា។
ប្រភពបានបន្តទៀតថា ទីតាំងល្បែងស៊ីសងភ្នាល់ចាក់បាល់ និងអ៊ិនធឺណិតទាំងនោះបានកំពុងពង្វក់ក្មេងសិស្សសាលានិងក្រុមយុវវ័យអោយញៀនលេងល្បែងទាំងនេះភ្លេចបាយ ភ្លេចទឹក គេចមិនចូលសាលានិងធ្វើខ្លួនជាក្មេងទំនើងមិនស្តាប់បង្គាប់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូថែមទាំងចេះលួច ឆក់ និងបញ្ចាំទ្រព្យរបស់ផងដែរ។ ពាក់ព័ន្ធទៅនិងល្បែងភ្នាល់ចាក់បាល់និងហ្គេមអិនធឺណិតបង្វក់ក្មេងសិស្សសាលាខាងលើនេះលោកប៉ាង ហៀងអធិការក្រុងបាត់ដំបងបានប្រាប់សារព័ត៌មានយើងនៅរសៀលថ្ងៃទី២០ខែកុម្ភះឆ្នាំ២០១៧នេះថាលោកកំពុងសិក្សានិងមានវិធានការហើយប៉ុន្តែពាក់ព័ន្ធទៅនិងការបង្ក្រាបល្បែងភ្នាល់ចាក់បាល់ និងអ៊ិនធឺណេតនេះ វាទាមទារអ្នកមានបច្ចេកវិជ្ជាខ្ពស់ហើយម្យ៉ាងវិញទៀតពេលដែលចុះអនុវតន៍ធ្វើទៅចេះតែប៉ះអ្នកនេះអ្នកនោះបើសិនជាលោកកាន់តាមស្រុកផ្តាច់មុខលោកនិងធ្វើអោយក្តៅគគុកមិនអោយសល់មួយនោះទេ។
ចំណែកលោក អ៊ុក គីម ចៅសង្កាត់ស្វាយប៉ោខាងសារព័ត៌មានយើងមិនអាចធ្វើការទំនាក់ទំនងបានទេពាក់ព័ន្ធទៅនិងការលើកឡើងខាងលើ ព្រោះទូរស័ព្ទចូលមិនមានអ្នកទទួល៕