រថយន្ត​ដឹក​ឥដ្ឋ​បុក​ម៉ូតូ រួច​កិន​ស្ត្រី​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 February, 2017 ក+ ក-

​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ចំណែក​ម្នាក់ទៀត​បានរ​ងរ​បួស​ធ្ងន់ធ្ងរ​ត្រូវបាន​ដឹក​បញ្ជូនទៅ ទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ ដោយសារតែ​រថយន្ត​ដឹក​ឥដ្ឋ​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ជ្រុល​ទៅ បុក​និង​កិន​នៅក្នុង​ខណៈពេលដែល​ពួក នាង​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុប​គ្នា​៣​នាក់ ធ្វើដំណើរ​ក្នុងទិសដៅ​ច្រាស់ គ្នា​ហើយ​ពេលទៅដល់​ត្រង់ចំណុច​ផ្លូវ​បំបែ​ង​ស្តុ​ប រថយន្ត​ធុន​យក្ស​នេះ មិនបាន​បន្ថយល្បឿន​ទេ ទោះបីជា​ឃើញ​ស្តុ​ប​ឈប់​អោយ អ្នកជិះ​ម៉ូតូ​កំពុង​ឆ្លងកាត់​ពីមុខ​ទេ ទើប​បង្ក​គ្រោះថ្នាក់​បែបនេះ បន្ទាប់មក​អ្នកបើកបរ រថយន្ត​បង្ក​ខាងលើ​បាន ចុះ​រត់គេចខ្លួន​បាត់ស្រមោល​។​
​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវ​លេខ​២០០៤ ត្រង់ចំណុច​កែង​ផ្លូវ​វត្ត​អង្គ​តា​មិញ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​ស្ត្រី​រងគ្រោះ​ដែល​ស្លាប់​នោះ​ឈ្មោះ ឡុង សែន អាយុ​ប្រហែល​៣០​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ សម្លៀកបំពាក់ យីហោ 《​វ៉ាស​ថ៍ អឹ​ភែ​រឹល ខេ​ម​បូ​ឌា​》​ចំណែក​ស្ត្រី​ម្នាក់ទៀត ដែល​រងរបួស​ធ្ងន់​នោះ​ឈ្មោះ សាត សុ​ខេ​ម អាយុ​៣៨​ឆ្នាំ​មុខរបរ​ជា​កម្មការិនី​រោងចក្រ​ជាមួយគ្នា និង​ត្រូវជា​មិត្តភក្ដិ​ជាមួយ​អ្នកស្លាប់​។ នាក់​៣​ស្នាក់នៅ​បន្ទប់​ក្បែរ​គ្នា​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​បុរស​ម្នាក់ ដែលជា​អ្នក​ឌុប​ឈ្មោះ ផាត វ័ន អាយុ​៤៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូ ឌុប​មាន​របួសស្រាល ហើយ​បុរស​នេះ​ត្រូវជា​ប្ដី​របស់​ស្ត្រី​ដែល​រងរបួស​ធ្ងន់​នោះ អ្នក​ទាំងបី​នាក់​នោះ ជិះ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មួយគ្រឿង​ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AL-1623​។ ដោយឡែក​រថយន្ត បង្ក​ម៉ាក FUSO ព​ណ៏​ស​ពាក់​ស្លាក​លេខ​ភ្ន​ពេញ​3C-1352 ជា​រថយន្ត​ដឹក​ឥដ្ឋ ហើយ​អ្នកបើកបរ​រត់​បាត់ ស្រមោល​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ ដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​រថយន្ត​បង្ក​ដឹក​ឥដ្ឋ​ពេញ​នោះ បាន​បើកបរ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច ទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ ដែលជា​ចំណុច​ផ្លូវបំបែក​ស្តុ​ប រថយន្ត​នោះ មិនបាន​បន្ថយល្បឿន​នោះឡើយ នៅតែ​បើក​លឿ​ដដែល ហើយ​ក៏បាន​ជ្រុល​ទៅបុក​និង​កិន​អ្នកជិះ​ម៉ូតូ​ខាងលើ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​តែម្ដង​។ ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត បាន​រត់គេចខ្លួន ទៅ​បាត់ស្រមោល ចំណែក​អ្នករងរបួស ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ ហើយ​សាកសព​ត្រូវ​ក្រុមគ្រួសារ នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី បន្ទាប់មក​រថយន្ត​បង្ក​និង​ម៉ូតូ​រងគ្រោះ ត្រូវ​នាំយកទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕

16879970_1836918866546675_1451539533_o16930650_1836918829880012_1408842281_o16833382_1836918849880010_1174594883_o16910770_1836918836546678_1971567450_o