ដោយ៖ប៉ែន សុផល
បាត់ដំបង៖នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០១៧នេះមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្ត្រី សមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យ អប់រំផ្សព្វផ្សាយអំពីគុណភាពម្ហូបអាហារ នៅតាមទីផ្សារ ក្នុងក្រុងបាត់ដំបង។
លោក ហាក់ សុខរិន ប្រធាន សាខាកាំកុងត្រូលខេត្តបាត់ដំបងបានអោយដឹងថា៖ក្នុងកិច្ចចុះប្រតិបត្តិការនេះផងដែរដោយមានការសម្របសម្រួលពីលោកសៀងឯម វូនស្ហី អភិបាលក្រុង បាត់ដំបងនិងមានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តរួមនិងមន្ត្រីជំនាញពាក់ព័ន្ទបានធ្វើការត្រួតពិនិត្យទៅលើកាលបរិច្ឆេទនៃទំនិញនិងការតាំងលក់នូវម្ហូបអាហារដែលមិនមានការវិចខ្ចប់អោយបានត្រឹមត្រូវដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកដែលទិញយកទៅទទួលទាន។
លោកបន្តថា៖ក្នុងការចុះពិនិត្យនេះផងដែរក៍មាននូវរថយន្តមន្ទីរពិសោធន៍ចល័តរបស់ក្រសួងដើម្បីធ្វើការពិសោធន៍ជាក់ស្តែងភ្លាមៗនៅនិងកន្លែងផងដែរ ហើយជាលទ្ធផលនៃការចុះពិនិត្យនៅតាមទីផ្សាររយះពីរថ្ងៃមកនេះឃើញថាគ្រប់ទំនិញនិងចំណីអាហារដែលអាជីវករដាក់តាំងលក់នៅពេលនេះគឺមានការរកឃើញនូវអាហារដែលមានជាតិគីមីឬបូរ៉ាក់អ្វីឡើយគឺល្អប្រសើរច្រើន ។
ក្រៅពីការត្រួតពិនិត្យម្ហូបអាហារតាមទីផ្សារមន្ត្រីជំនាញក៏ដូចជាលោកអភិបាលក្រុងបានអប់រំផ្សព្វផ្សាយនិងអំពាវនាវទៅដល់បងប្អូនជាអាជីវករទាំងអស់ដែលដាក់តាំងលក់រាល់ទំនិញគ្រប់ប្រភេទសូមអោយយកតែទំនិញណាដែលមានគុណភាពជៀសវាងយកទំនិញខូចគុណភាព ឬទំនិញដែលច្បាប់ហាមឃាត់ពិសេសប្រភេទទំនិញដែលគ្មានស្លាកយីហោត្រឹមត្រូវដែលអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់សុខភាពប្រជាពលរដ្ឋ៕
កាំកុងត្រូលខេត្តបាត់ដំបងចុះពិនិត្យ និងផ្សព្វផ្សាយគុណភាពម្ហូបអាហារតាមទីផ្សារក្នុងខេត្តបាត់ដំបង