សម្តេចតេជោព្រមានបង្ក្រាបបាតុកម្មដែលមិនទទួលលទ្ធផលបោះឆ្នោតឆ្នាំ២០១៨
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយបានព្រមានថា នឹងប្រើកម្លាំងទ័ពបង្ក្រាបបាតុកម្ម ដែលមិនទទួលស្គាល់លទ្ធផលបោះឆ្នោតខាងមុខ។
សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា មានអ្នកខ្លះមិនទាន់បានស្អីផង មកអួតថា ខ្លួននឹងឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨ ហើយបានអះអាងថា នឹងបង្ក្រាបអ្នកមិន ទទួលស្គាល់លទ្ធផលបោះឆ្នោត។ សម្តេចបន្តថា បង្ក្រាបអ្វីបើកម្លាំងទ័ព នៅក្នុងដៃរបស់សម្តេច ហើយហ្នឹង៕