ផ្តន្ទាទោសអតីតមេដឹកនាំក្រុងហុងកុងដាក់គុក២០ខែ
ហុងកុង៖តុលាការក្រុងហុងកុងបានសម្រេចផ្តន្ទាទោសអតីតមេដឹកនាំនៃទីក្រុងហុងកុងលោក Donald Tsang ជាប់ពន្ធនាគារចំនួន២០ខែ ក្រោមបទប្រកាន់ពាក់ព័ន្ធរឿងក្តីពុករលួយក្នុងអំឡុងពេលលោកនៅកាន់តំណែង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia ។
គួរបញ្ជាក់ថា លោក Donald Sang មានវ័យ៧២ឆ្នាំ បានកាន់មុខតំណែងជាមេដឹកនាំនៃទីក្រុងហុងកុងអស់រយៈ០៧ឆ្នាំរាប់ចាប់ពីឆ្នាំ២០០៥ ហើយរូបលោកគឺជាមន្ត្រីដែលមានអាយុច្រើនជាងគេបំផុតដែលត្រូវបានផ្តន្ទាទោសនៅក្នុងសំណុំរឿងកម្រិតព្រហ្មទណ្ឌ៕