នគរបាលអន្តោប្រវេសន៍ឃាត់ខ្លួនវៀតណាម២៥នាក់នៅសង្កាត់ស្វាយប៉ាក
រាជធានីភ្នំពេញ៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង នគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបន្តយុទ្ធនាការចុះត្រួតពិនិត្យការរស់នៅ និងធ្វើការរបស់ជនជាតិវៀតណាម ជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយបានពិនិត្យទៅលើជនជាតិវៀតណាមចំនួន៤៤នាក់ ក្នុងនោះស្រីចំនួន១០នាក់ តែមានឯកសារស្នាក់នៅត្រឹមត្រូវចំនួន១៩នាក់ ស្រី០៣នាក់ ។ ចំណែក២៥នាក់ទៀតគ្មានឯកសារស្នាក់នៅនោះទេ ដែលពួកគេបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។ សម្រាប់ពួកគេទាំង២៥នាក់ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕