កូរ៉េខាងជើង​អំពាវនាវ​ឲ្យ​​ដោះលែង​ជនសង្ស័យ​ទាំង​០៣​នាក់ជាបន្ទាន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 February, 2017 ក+ ក-

​ម៉ាឡេស៊ី​៖​ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​និយាយថា ជនសង្ស័យ​៣​នាក់​ដែល​ត្រូវបាន​សមត្ថកិច្ច​ម៉ាឡេស៊ី​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក គីម ជុង​ណា​ម នោះ​ត្រូវ​ដោះលែង​ជាបន្ទាន់​។ នេះ​ដោយ​យោងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័​ត៌​មា Reuters​។​
​ស្ថានទូត​កូរ៉េខាងជើង បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ស្ត្រី​កាន់​លិខិតឆ្លងដែន​វៀតណាម​ម្នាក់ ស្ត្រី​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ និង​បុរស​ជនជាតិ​កូរ៉េខាងជើង​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ម៉ាឡេស៊ី​ចាប់ខ្លួន​ដោយ​គ្មាន​ហេតុផល​។​
​រហូតមក​ទល់នឹង​ពេលនេះ រឿងក្តី​លោក គីម ជុង​ណាំ នៅតែ​បន្ត​ការ​ប្រទាញប្រទង់ ខណៈ​សមត្ថកិច្ច​ម៉ាឡេស៊ី​ទើប​កំណត់​បាន​ជនសង្ស័យ​ពីររូប​ទៀត​ដែល​សុទ្ធតែជា​ជនជាតិ​កូរ៉េខាងជើង ក្នុងនោះ​រួមមាន​ទាំង​មន្ត្រី​ទូត​កូរ៉េខាងជើង​ម្នាក់​ផងដែរ​។ ប៉ុន្តែ​រឿង​ប៉ូលិស​ស្នើសុំ​សួរចម្លើយ​មន្ត្រី​ទូត​កូរ៉េខាងជើង​ដ៏​គួរ​ឲ្យ​សង្ស័យ​រូបនោះ នៅ​មិនទាន់​ទទួលបាន​ការអនុញ្ញាត​ពី​ស្ថានទូត​កូរ៉េខាងជើង​នោះឡើយ​។ បន្ថែម​ពីនេះ អាជ្ញាធរ​ក៏​មិនទាន់មាន​ព័ត៌មាន​ស្តីពី​សាច់ញាតិ​លោក គីម ជុង​ណាំ មក​ស្នើសុំ​ធ្វើតេស្ត DNA ដើម្បី​ទទួលយក​សាកសព​លោក​នៅឡើយ​ដែរ​។​
​គួរ​បញ្ជាក់ថា លោក គីម ជុង​ណា​ម ដែលជា​បងប្រុស​ម្ដាយ​ទីទៃ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នោះ ត្រូវបាន​គេ​ធ្វើឃាត​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ទីក្រុង​គួ​ឡា​ឡំ​ពួរ កាលពី​សប្ដាហ៍​មុន អំឡុងពេល​លោក​ត្រៀមខ្លួន​ឡើង​យន្តហោះ​ហោះហើរ​ទៅកាន់​ទីក្រុង​ម៉ា​កាវ​៕

1