ប្រទះឃើញ​ក្បាល​គ្រាប់ និង​គ្រាប់បែក​នៅក្នុង​ស្ទឹង​សង្កែ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 February, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅវេលា​ម៉ោង​១៥ និង​៣០​នាទី ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ក្បាល​គ្រាប់​និង​គ្រាប់បែក នៅ​ចំណុច​មាត់​ស្ទឹង​សង្កែ ស្ថិតក្នុង​ក្រុមទី​២៦ ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខណៈចុះងូតទឹក។
សមត្ថកិច្ច​នៅ​មូលដ្ឋាន​បាន​ប្រាប់​អោយដឹងថា គ្រាប់​ដែល​ប្រជាពលរដ្ឋ​ប្រទះឃើញ​មាន​ប្រភេទ​គ្រាប់បែក​សូ​វៀត​ចំនួន​១ គ្រាប់​នៅ​ផ្ទុះ​១០០% និង​ប្រភេទ​ក្បាល​គ្រាប់ 75mm ចំនួន​១​គ្រាប់​ដែល​ឈ្មោះ ឌុ​ច សុខ​ហួរ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ​រស់នៅ​ចំណុច​ខាងលើ​ប្រទះឃើញ​ខ​ណះ​ទៅ​ចុះ​ងូតទឹក​ក្នុង​ស្ទឹង​សង្កែ ។​
​បច្ចុប្បន្ន​គ្រាប់បែក​និង​ក្បាល​គ្រាប់​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​ប្រគល់​ឲ្យ​ទៅ​អង្គភាព​កំចាត់មីន​យក​ចាត់ការ​ទៅតាម​ជំនាញ​៕

16936271_1837321799839715_878927083_o16930928_1837321806506381_1100622938_o16930344_1837321823173046_2004621242_o