អ៊ីរ៉ាក់៖កងទ័ពអ៊ីរ៉ាក់ប្រុងប្រៀបខ្លួនដើម្បីវាយលុកនៅលើប្រលានយន្តហោះក្រុង Mossoul ដែលបន្ទាយធំចុងក្រោយរបស់ក្រុមប្រដាប់អាវុធជីហាតនៃអង្គការរដ្ឋអ៊ីស្លាម។
កងទ័ពអ៊ីរ៉ាក់ដោយមានជំនួយពីកងទ័ពសម្ព័ន្តមិត្តក្រោមបញ្ជាការរបស់អាមេរិក បានពង្រឹងតួនាទីរបស់ខ្លួនថែមទៀតក្នុងរយៈពេល ៤ថ្ងៃបន្ទាប់ពីការបើកប្រតិបត្តិការវាយលុកទៅលើក្រុង Mossoul ដ៏ចំណាស់នៅភាគខាងលិចរួចមក។ ទន្ទឹមនោះទ័ពអ៊ីរ៉ាក់នឹងបើកប្រតិបត្តិការវាយលុកបន្ថែមទៀតទៅលើតំបន់នានាដែលស្ថិតនៅជុំវិញភាគខាងត្បូងជាប់ច្រាំងទន្លេ Tigre ដែលកាត់ក្រុង Mossoul ជាពីរផ្នែក។
យោងតាមអ្នកទទួលខុសត្រូវផ្នែកស៊ើបការណ៍របស់អាមេរិកមួយរូបបានឲ្យដឹងថា ពួកជីហាតប្រដាប់អាវុធ មាននៅសេសសល់តែប្រមាណ២០០០នាក់ប៉ុណ្ណោះនៅក្នុងតំបន់នោះ ខណៈពួកជីហាតដែលនៅមុនការវាយលុកលើកដំបូងនៅថ្ងៃទី១៧តុលា មានគ្នាប្រមាណពី៥០០០នាក់ទៅ៧០០០នាក់៕