សេអ៊ូល៖រដ្ឋបាលក្រុងព្យុងយ៉ាងបានហៅការធ្វើកោសល្យវិច័យលើសាកសពលោក គីម ជុងណាំ របស់អាជ្ញាធរម៉ាឡេស៊ីថា ជា «ទង្វើខុសច្បាប់ និងអសីលធម៌»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់។
សារព័ត៌មានដដែលបញ្ជាក់ថា ជាមួយគ្នានេះកូរ៉េខាងជើងក៏បានប្រកាសថ្កោលទោសការស៊ើបអង្កេតព្រមទាំងច្រានចោលការចោទប្រកាន់ពីរដ្ឋាភិបាលទីក្រុង សេអ៊ូល ដែលថា ទីក្រុងព្យុងយ៉ាង ជាអ្នកនៅពីក្រោយអំពើឃាតកម្មនេះ ដោយចាត់ទុកថា វាគ្រាន់តែជាការរួមគំនិតគ្នាប្រឆាំងនឹងខ្លួនតែប៉ុណ្ណោះ។
ទោះបីយ៉ាងណាទីក្រុងព្យុងយ៉ាងនៅតែអះអាងថា បុរសម្នាក់ដែលបានស្លាប់នៅឯអាកាសយានដ្ឋាន អន្តរជាតិ ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៣ ខែកុម្ភៈ មិនមែនជាលោក គីម ជុងណាំ ហើយសូម្បីតែ លទ្ធផលកោសល្យវិច័យ ឬការបញ្ជាក់ពីអត្តសញ្ញាណជាផ្លូវការ ក៏ពុំទាន់ត្រូវបានគេ ចេញផ្សាយជាសាធារណៈដែរ៕