ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះនឹងប្រារព្ធនៅខេត្តព្រៃវែង
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើ Facebook របស់លោកថា រាជរដ្ឋាភិបាល និងព្រះបរមរាជវាំង បានឯកភាពគ្នា រើសយកខេត្តព្រៃវែង ជាទីប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល សម្រាប់ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លកាលពីឆ្នាំមុន ប្រារព្ធឡើង នៅទីលានជល់ដំរី មុខប្រាសាទអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ខណដែលព្រះរាជពិធីដ៏មានប្រជាប្រិយភាពនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរមានជំនឿថា វិស័យកសិកម្មតាមឆ្នាំនីមួយៗ នឹងត្រូវបង្ហាញឲ្យដឹងនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ៕