ស្ត្រី​ម្នាក់​ត្រូវគេ​សម្លាប់​នៅក្នុង​ផ្ទះ សមត្ថកិច្ច​សន្និដ្ឋាន​ជា​អំពើ​សម្លាប់​គិតទុក​ជាមុន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2017 ក+ ក-

​ដោយ​៖​វិធិ​ន​
​ក្រចេះ​៖​ករណី​ឃាតកម្ម​មួយ​ដែល​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជា​អំពើ​សម្លាប់​គិតទុក​ជាមុន​ដោយ​ក្រោយពី​ជនរងគ្រោះ​បាន​ស្លាប់ ជន​ដែល​ស្នាក់នៅ​ជិត​ក៏​រត់​គេចខ្លួនបាត់ ។​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​អូរ​គ្រៀង​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូ​ខេត្តក្រចេះ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧​។​
​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​គ្រៀង​បានទទួល​ព័ត៌មាន​ថា​មាន​មនុស្ស​ស្លាប់​នៅក្នុង​ផ្ទះ​។ បន្ទាប់ពី​ទទួលបាន​ដំណឹង​ភ្លាម កម្លាំង​ជំនាញ​ស្រុក និង កម្លាំង​ប៉ុស្តិ៍​អូរ​គ្រៀង បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​ពិនិត្យឃើញថា​ជនរងគ្រោះ​បាត់បង់​ជីវិត​ឈ្មោះ​អេង មេ​ង​ជា​ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ​ជាតិខ្មែរ​រស់នៅ​ភូមិ​អូរ​គ្រៀង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូ​ខេត្តក្រចេះ​។​
​កន្លែងកើតហេតុ​សមត្ថ​កិច្ច​ពិនិត្យមើល​សាកសព​ដែល​ដេកស្លាប់​នៅក្នុង​បន្ទប់ទឹក គឺ​បាក់​.​ក និង​មាន​ស្នាម​ចាក់​ដោយ​ប្រើ​វត្ថុ​រឹង​ចំ​គុម្ពត្រចៀក​។​កម្លាំង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម​គិតទុក​ជាមុន ។​
​ក្រោយពី​ពិនិត្យ​សាកសព​ទីកន្លែង​ហេតុ​និង​សាកសួរ ប្រមូល ព័ត៌មាន ជុំវិញ​រឿងហេតុ​ខាងលើ​កម្លាំង​បានកំណត់​មុខសញ្ញា​គឺ ជនសង្ស័យ ទៅលើ​ឈ្មោះ កាន់ វណ្ណៈ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទីលំនៅ​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​។ ព្រោះ​ក្រោយពី​កើតហេតុ​ជនសង្ស័យ​ខាងលើ​បាន​នាំ​ប្រពន្ធ កូន និង​រើ​យក​អ៊ី​វ៉ាន់​ចេញពីផ្ទះ​ដែល​គេ​ជួល​នៅ​ជិត​ផ្ទះ​ជនរងគ្រោះ​ឡើង​រថយន្ត​ចេញពី​ចំណុចកើតហេតុ​ទៅ​បាត់​។
​បច្ចុប្បន្ន​កម្លាំង​នគរបាល​ស្រុក​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត​នឹង​បន្ត​ស្រាវជ្រាវ​តាម​ចាប់​ជនដៃដល់​យក​ផ្តន្ទាទោស​តាមច្បាប់​៕

Untitled-1