កូរ៉េខាងត្បូង​ថា កូរ៉េខាងជើង​មាន​ឃ្លាំង​ស្តុក​អាវុធ​គីមី​ទម្ងន់ ៥,០០០​តោន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2017 ក+ ក-

​សេ​អ៊ូ​ល​៖​អ្នកវិភាគ​ស្តីពី​វិស័យ​ការពារជាតិ​របស់​កូរ៉េខាងត្បូងលោក​ Lee Il-Woo ​បាន​អះអាងថា រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​មាន​អាវុធ​គីមី​ជាង​៥,០០០​តោន​សម្រាប់​ផលិត​អាវុធ​គីមី​ដោយ​ក្នុងនោះ​រួមបញ្ចូល​ទាំង​សារ​ធា​ធាតុគីមី​ពុល ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​លួច​ធ្វើឃាត​លោក គីម ជុង​ណាំ ថែម​ទៀតផង​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia​។​
​យោងតាម​របាយការណ៍​កាលពី​ឆ្នាំ​២០១៤​របស់​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា កូរ៉េខាងជើង​បានចាប់ផ្តើម​ផលិត​អាវុធ​គីមី​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​មក ហើយ​បាន​ប៉ាន់​ស្មានថា ទីក្រុង​ព្យុងយ៉ាង​អាចមាន​ស្តុក​អាវុធ​ដ៏​គ្រោះថ្នាក់​បំផុត​នេះ​ពី​ចំនួន​ប្រហែល​២,៥០០​តោន​ទៅដល់​៥,០០០​តោន​នៅក្នុង​ឃ្លាំង​។ ម្យ៉ាងវិញទៀត​យោងតាម​របាយការណ៍​ឆ្នាំ​២០១២​របស់​ក្រសួង​ដដែល​នេះ កូរ៉េខាងជើង​មាន​រោងចក្រ​ផលិត​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ទីតាំង​ចំនួន​០៨ បូក​រួមទាំង​កំពង់ផែ Chongjin ដែល​ស្ថិតនៅ​ភាគ​ឦសាន និង​ទីក្រុង Sunuiju ដែល​ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ផ្ទៃ​ប្រទេស​៕

fn-2017-02-24-16-23-36-0