រាជធានីភ្នំពេញ៖មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលសុំមិនឲ្យបញ្ចេញឈ្មោះបានខ្សឹបប្រាប់ថា មានបេក្ខភាពយ៉ាងតិច២រូបសម្រាប់តំណែងប្រធានគណបក្សសម្រាប់ដាក់ជូនសមាជអនុម័តជ្រើសរើសជាប្រធានគណបក្ស គ្រាដែលសមាជនោះគ្រាងបើកជាផ្លូវការនៅថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ ខាងមុខនេះនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ។
យោងតាមការឲ្យដឹងរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនោះបញ្ជាក់ថា បេក្ខភាពទាំង២រូបនោះគឺ លោក កឹម សុខា និង អ្នកស្រី ជូឡុង ស៊ូម៉ារ៉ា ដែលនិងត្រូវប្រកួតប្រជែងធ្វើជាប្រធានគណបក្សសង្គ្រោះជាតិជំនួសលោក សម រង្ស៊ី ដែលបានលាលែងការពីពេលថ្មីៗនេះ។
ចំណែក បេក្ខភាពអនុប្រធានគណបក្សរួមមានលោក គង់ គាំ លោក យឹម សុវណ្ណ លោក ប៉ុល ហំម ប៉ុន្តែបេក្ខភាពនេះមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ ព្រោះនៅមានការប្រទាញប្រទង់គ្នារវាងអ្នកគាំទ្រលោក សម រង្ស៊ី និងលោក កឹម សុខា៕