ឧទ្ធរណ៍ផ្តន្ទាទោសស្ត្រីបឹងកក់៤នាក់តាមការសម្រេចរបស់សាលាដំបូង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សាលាឧទ្ធរណ៍បានកំណត់ឲ្យមានទោសលើស្ត្រីបឹងកក់៤នាក់តាមសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដដែលពាក់ព័ន្ធបទល្មើស «ជេរប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស»។
គួរបញ្ជាក់ថា ជនជាប់ចោទទាំ៤នាក់រួមមាន៖ ឈ្មោះ ទេព វន្នី ,ឈ្មោះ បូ ឆវី, ឈ្មោះ គង់ ចន្ថា និងឈ្មោះ ហេង មុំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៦ខែ បន្ទាប់ពីពួកគេបានជេរប្រមាថ និងប្រឆាំងនឹងអាជ្ញាធរសាលារាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១១ ខណៈដែលពួកគេបានដាក់ញត្តិទៅដាក់នៅស្ថាប័ននេះ ដើម្បីសំណូមពរជួយដោះស្រាយបញ្ហាដីធ្លី៕