អ៊ីរ៉ាក់៖កងកម្លាំងសន្តិសុខអ៊ីរ៉ាក់យ៉ាងហោចណាស់៣០នាក់ និងជនស៊ីវិលជាង២០០នាក់ត្រូវបានសម្លាប់ និងរងរបួសក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះនៃការវាយរុលចូលកាន់តែជ្រៅទៅក្នុងភាគខាងលិចទីក្រុង Mosul របស់កងកម្លាំងអ៊ីរ៉ាក់។ ការវាយប្រហារបានធ្វើឲ្យចំនួនអ្នកស្លាប់ និងរបួសកើនឡើង។
ការកើនឡើងដ៏លឿននៃតួលេខនេះបានឆ្លុះបញ្ចាំងអំពីអ្វីដែលកើតឡើងនៅភាគខាងកើតទីក្រុង Mosul ខណៈការប្រយុទ្ធគ្នាបានផ្លាស់ប្តូរពីភូមិជនបទទៅដល់តំបន់ជាយក្រុង។ បណ្តាគ្លីនិកនានាដែលស្ថិតនៅខ្សែត្រៀមជួរមុខឥឡូវនេះគឺពោរពេញទៅដោយអ្នករបួស។ នៅឯគ្លីនិកមួយកាលពីថ្ងៃអាទិត្យ សាកសពត្រូវគេយកទៅដាក់ផ្ទាល់នឹងដីដើម្បីយកគ្រែដាក់អ្នករបួស។
ទោះបីជាយ៉ាងណាក៏ដោយយោធាអ៊ីរ៉ាក់មិនបានបង្ហាញរបាយការណ៍ផ្លូវការទេអំពីចំនួនអ្នកស្លាប់និងរបួស ប៉ុន្តែគ្រូពេទ្យនៅគ្លីនិកខ្សែត្រៀមជួរមុខបានផ្តល់តួលេខនេះ៕