ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 February, 2017 ក+ ក-

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល​បានធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ​កាលពី​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រា​ជនី​ភ្នំពេញ ស្តីអំពី​ការធ្លាក់​យន្តហោះ និង​ការជួយ​សង្គ្រោះ​ជនរងគ្រោះ ដោយ​ការធ្លាក់​យន្ត​។ សមយុទ្ធ​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​លោក​ទេសរដ្ឋមន្ត្រី ញឹម វ៉ាន់ដា រដ្ឋមន្ត្រី​គណៈ​ក​ម្មា​គ្រប់គ្រង​គ្រោះមហន្តរាយ​។​
​យុទ្ធនាកា​សមយុទ្ធ​ដើម្បី​គ្រប់គ្រង​គ្រោះអាសន្ន​នេះ​បាន​ចូលរួម​សហការ​ជាមួយ​កងពលតូច​លេខ​៧០ កង​ឆ័​ត្រ​យោង​៩១១ កងកម្លាំង​ពិសេស​ប្រឆាំង​ភេ​វរ​កម្ម កងទ័ព​ជើង​អាកាស កងរាជអាវុធហត្ថ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ នគរបាល​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ នគរបាល​យុត្តិធម៌​អន្តោប្រវេសន៍ មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​រ៉ូយ៉ាល់ មន្ទីរពេទ្យ​ង​៧០ កាត​ក្រ​បាទ​ក្រហម​ស្ម័គ្រចិត្ត ក្រុមហ៊ុន​អាកាសចរណ៍ និង​គយ​ព្រលានយន្តហោះ ដែល​សរុប​មនុស្ស​២៣៥​នាក់ ប្រើ​សម្ភារៈ​ប្រភេទ F.T=៥​គ្រឿង SAMU៧​គ្រឿង ឧទ្ធម្ភាគចក្រ​១​គ្រឿង​។​
​សមយុទ្ធ​នេះ​គឺ​គោលបំណង​សំខាន់ គឺ​ប្រើ​គន្លឹះ​ដោះស្រាយ​សំខាន់ និង​ផ្លាស់ប្តូរ​បទ​ពិ​សោ​ធិ៍​ដើម្បី​លើកកម្ពស់​សមត្ថភាព​ដឹកនាំ បញ្ជា និង​គ្រប់គ្រង​កម្លាំង បង្កើន​ចំណេះដឹង​និង​ចំណេះធ្វើ ព្រមទាំង​យល់ដឹង​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ពាក់ព័ន្ធ នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​។ គប់​សព្វ​ដោយមាន​ការប្រែប្រួល​អាកាសធាតុ ពិភពលោក​បានទទួល​រង​នូវ​គ្រោះធម្មជាតិ​កាន់តែ​ញឹកញាប់​ឡើងៗ និង​មាន​ទំហំ​កាន់តែ​ធំ​ឡើងៗ​ជា​រៀងរាល់ឆ្នាំ​៕

17035880_1839063016332260_1044609158_o16990794_1839063039665591_1082700270_o 17015349_1839063032998925_1389891096_o 17016338_1839063026332259_424309103_o 17016549_1839063022998926_1724193774_o 17035851_1839063009665594_1225595729_o