សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយត្រូវព្រឹទ្ធសភាអនុម័តទាំងស្រុង
រាជធានីភ្នំពេញ៖ព្រឹទ្ធសភានៃកម្ពុជាបានអនុម័តទាំងស្រុងលើសេចក្តីស្នើច្បាប់ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយសំឡេងសមាជិកព្រឹទ្ធសភា៤៤រូប បន្ទាប់ពីបើកកិច្ចប្រជុំរយៈពេលជាង១ម៉ោងនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
គួរបញ្ជាក់ថា កិច្ចប្រជុំព្រឹទ្ធសភាវិសាមញ្ញ នៅព្រឹកមិញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៤៤រូប ក្នុងនោះ សមាជិកមកពីគណបក្សសមរង្ស៊ី មិនបានចូលរួមកិច្ចប្រជុំនេះឡើយ៕