ទុក​មុខផ្ទះ​ត្រូវ​ជន​ឈ្លៀត​ឱកាស​២​នាក់​លួច តែ​សំណាង​តាម​ទាន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 February, 2017 ក+ ក-

​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មក​ឈប់​មុខផ្ទះ​ហើយ​ភ្លេច​ដក​សោ​ម៉ូតូ រួច​ចូល​ផ្ទះ​ចាំ​ឌុប​ក្មួយ​ទៅ​រៀន ខណៈនោះ​មាន​ជន​ឈ្លៀត​ឱកាស​២​នាក់ ចូល​លួច​បណ្ដើរ​ម៉ូតូ​ចេញ​ជិះ​បាន​ប្រហែល​៥០​ម៉ែត្រ ក៏ត្រូវ​ម្ចាស់​តាម​ទាន់​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​។ ហេតុការណ៍​ខាងលើ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៧ នៅ​ចំណុច​មុខផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
ជនរងគ្រោះ​មានឈ្មោះ អាន នី​កា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជា​ម្ចាស់​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​យក​ម៉ាក ToDay ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ភ្នំពេញ​1BY.5678 ។​ចំណែក​ជនសង្ស័យ​មាន​គ្នា​២​នាក់ ទី​១​ឈ្មោះ​នៅ វាសនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ខេត្ត​ឧត្ដម និង​ម្នាក់ទៀត​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​
តាម​ស្ដី​ជនរងគ្រោះ​មាននិយាយ​ប្រាប់​ឲ្យ​ដឹងថា នៅមុន​ពេល​កើត​រូបគាត់ បាន​ជិះ​ម៉ូតូ​មក​ឈប់​មុខផ្ទះ ហើយ​ភ្លេច​ដក​សោរ​ម៉ូតូ​ចេញ ដោយ​គាត់​គិតថា ចូល​ផ្ទះ​តែមួយ​ភ្លេ​ត រួច​ក៏​ចូល​ផ្ទះ​អង្គុយចាំ​ឌុប​ក្មួយ​ទៅ​រៀន ខ​ណះ​នោះ​ស្របពេល​មាន​ជនសង្ស័យ​ឈ្លៀត​ឱកាស​២​នាក់ បាន​ចូល​លួច​ម៉ូតូ​របស់គាត់​បណ្ដើរ​ចេញពី​មុខផ្ទះ ហើយ​ជិះ​បាន​ប្រហែល​៥០​ម៉ែត្រ ក៏​ក្មួយ​របស់គាត់​ប្រាប់ថា​មាន​គេ​ជិះ​ម៉ូតូ​របស់​ពូរ ភ្លាមៗ​ជនរងគ្រោះ​បាន​រត់​ចេញមកក្រៅ​ហើយ​ស្រែកថា​ចោរៗ​ៗ​និង​រត់​ដេញតាម​ចាប់​បណ្តើ រហូត​តាម​ទាន់​ចាប់បាន​អ្នក​អង្គុយ​ពីក្រោយ​បាន​ម្នាក់ ចំណែក​ជនសង្ស័យ​ជា​អ្នក​ឌុប បាន​លោត​ចុះ​ពីលើ​ម៉ូតូ​រត់​គេចខ្លួនបាត់ ។​
ក្រោយ​កើតហេតុ ជនសង្ស័យ​ម្នាក់​ខាងលើ ត្រូវបាន​ម្ចាស់​រងគ្រោះ ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​ដោយឡែក​ជនរងគ្រោះ​ក៏បាន​ទៅ​ប៉ុស្ដិ៍​មាន​សមត្ថកិច្ច​ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ផងដែរ​៕

Untitled-117036876_1839432339628661_1302786811_o