បង្ក្រាប​មាន់​គ្មាន​ច្បាប់​ប្រភេទ​រស់​៣៦៥​ក្បាល និង​ក្លាសេ​១៣០​ក្បាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​បសុសត្វ​ខេត្តបាត់ដំបង​បាន​សហការ​ជាមួយនិង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ឆ្មក់​បង្ក្រាប​ចាប់យក​សត្វ​មាន់​គ្មាន​ច្បាប់​អនុញ្ញាត​ប្រភេទ​រស់​ចំនួន​៣៦៥​ក្បាល និង​ប្រភេទ​ក្លាសេ​ចំនួន​១៣០​ក្បាល​ដែល​ក្រុម​ឈ្មួញ​ដឹក​ចរាចរណ៍​ចែកចាយ​នៅក្នុង​ក្រុង​បាត់ដំបង​។​
លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យ​បសុសត្វ​ខេត្តបាត់ដំបង​បានបញ្ជាក់​ប្រាប់អោយដឹង​ថា​៖​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ចរាចរណ៍​សត្វ​មាន់​គ្មាន​ច្បាប់​អនុញ្ញាត​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤-១៥​ទាបភ្លឺ​ឈានចូល​ថ្ងៃទី​២៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៧​ខ​ណះ​ដែល​ក្រុម​ឈ្មួញ​កំពុង​ដឹក​យកមក​ចែកចាយ​បន្ត​នៅក្នុង​ក្រុង​បាត់ដំបង​។
លោក​បន្តថា​៖​ក្នុង​ការចុះ​ឆ្មក់​បង្ក្រាប​ករណី​ដឹកជញ្ជូន​សត្វ​មាន់​គ្មាន​ច្បាប់​ខាងលើនេះ​មន្ត្រី​ជំនាញ​បាន​ដកហូត​សត្វ​មាន់​រស់​ប្រភេទ​មាន់​ក្រហម​ចំនួន​៣៦​ទ្រុង​ស្មើ​និង​៣៦៥​ក្បាលមាន់​ក្លាសេ​ចំនួន​១៣០​ក្បាល​។
លោក​បន្តទៀតថា ចំពោះ​សត្វ​មាន់​ក្លាសេ​ត្រូវបាន​មន្ត្រី​ជំនាញ​ធ្វើ​ការដុត​កំទិចចោល​នៅ​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​ដោយឡែក​សត្វ​មាន់​រស់​ចំនួន​៣៦៥​ក្បាល​កំពុង​រក្សារ​ទុក​នៅ​ការិយាល័យ​ជំនាញ​៕

17092776_1839760906262471_659140199_o17035877_1839760922929136_868036130_o17035738_1839760932929135_1302828_o17016270_1839760909595804_1163851146_o17015139_1839760916262470_1038420951_o