ទើប​សឹក​បាន​២​ថ្ងៃ​ចូល​ម៉ាស្សា ស្មានជា​សង្ឃ​ក្លែងក្លាយ​ប្ដឹង​ប៉ូលិស​ឃាត់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 March, 2017 ក+ ក-

​ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះទៅ​ធ្វើការ​ចាប់ខ្លួន អន្ទិត​ម្នាក់​ដែល​ទើប​សឹក​ចាក​សិក្ខាបទ​ទើបតែ បាន​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ហើយ​បាន​បើករថយន្ត​១​គ្រឿង ដែលជា​រថយន្ត​របស់​ព្រះគ្រូ​ចៅអធិការ​វត្ត អូរ គគី ធ្វើដំណើរ​មក​ភ្នំពេញ ហើយ​បាន​ចូលទៅ​កន្លែង​ម៉ាស្សា​កោស​ជប់​មួយកន្លែង ដើម្បី​ឲ្យ​នាងៗ​ជួយ​ម៉ាស្សា​ឲ្យ​។ ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​គួរ​ឲ្យ​សង្ស័យ ព្រោះតែ​នៅក្នុង​រថយន្ត​នោះ​មាន​បាត្រ និង​ស្បង់​ចីវរ ហើយ​អន្ទិត​ម្នាក់​នោះ​ក៏មាន​សក់​នៅ​ខ្លី​ថែម​ទៀតផង​នោះ ស្មានថា​ជាស​ង្ឃ​ក្លែងក្លាយ ទើប​រាយ​ការ​ណ៏​ប្រាប់​ឲ្យ ប៉ូលិស​ចុះទៅ​ចាប់ខ្លួន​តែម្ដង​។​
​ការចាប់ខ្លួន​នោះបាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​កោស​ជប់ ស្ថិតនៅក្នុង​បុរី​ញូ​វ​ថោ​ន ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​អន្ទិត​ម្នាក់​នោះ ជា សុ​វណ្ណាត អាយុ​៣៥​ឆ្នាំ បួស​ជាស​ង្ឃ​នៅក្នុង​វត្ត​អូ​គគីរ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​គគី ឃុំ​សុ​ព​ណ៏​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​មាន​ស្រុកកំណើត នៅក្នុង​ភូមិ​ថ្មី សង្កាត់​ក​ណ្តោ​ដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​កាមរី​គូទ​ប៉ោង ព​ណ៏​សំបក​ឪឡឹក ពាក់​ស្លាក​លេខ កណ្ដាល​2A-0807 ដែលជា​រថយន្ត​របស់​គ្រូ​ចៅអធិការ​វត្ត​ខាងលើ​នោះ ហើយ​នៅក្នុង​រថយន្ត​នោះ​មាន​បាត្រ រួមជាមួយ​ស្បង់​ចីវរ​របស់​ព្រះគ្រូ​ចៅអធិការ​ផងដែរ​។​
​នគរបាល​បាន​ឲ្យ​ដឹងថា នៅ​វេលាយប់​ថ្ងៃកើតហេតុ អន្ទិត​ខាងលើ​នោះ បាន​បើករថយន្ត​របស់​ព្រះគ្រូ​ចៅ​អ​ធិ ការ​វត្ត​ចេញ​ដើរលេង នៅក្នុង​រាជធានី​ភ្នំពេញ បន្ទាប់មក​បាន​ចូលទៅក្នុង​ហាង​ម៉ាស្សា​កោស​ជប់ មួយកន្លែង នៅក្នុង​បុរី​ញូ​វ​ថោ​ន មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ខណៈនោះ​ប្រជាពលរដ្ឋ​មានការ​សង្ស័យថា​គាត់ គឺជា​សង្ឃ​ក្លែងក្លាយ ព្រោះ​សក់​ដុះ​ខ្លី​ដូច​ព្រះសង្ឃ មិនតែប៉ុណ្ណោះ​នៅក្នុង​រថយន្ត មាន​ទាំង​បាត្រ​និង​ចីវរ​ថែម ទៀតផង ហើយ​ប្រជាពលរដ្ឋ​ក៏បាន រាយ​ការ​ណ៏​ជូន​ប៉ូលិស​ឲ្យ​ចុះទៅ​ពិនិត្យមើល និង​ធ្វើការ​ឃាត់ខ្លួន​នាំទៅ សាកសួរ ទើប​ដឹងថា​គាត់​ជា​អតីត​សង្ឃ ដែល​ទើប​សឹក​ចាក​សិក្ខាបទ​បាន​២​ថ្ងៃ​មុននេះ​ប៉ុណ្ណោះ​។ ដោយ​ការ អផ្សុក​ពេក​នឹក​ចង់​ភ្លក្ស​រស់ជាតិ​ម៉ាស្សា ទើប​យក​រថយន្ត​ព្រះគ្រូ​ចៅអធិការ​វត្ត បើក​ដើរលេង​និង​ចូលទៅ​ឲ្យ នាងៗ​ម៉ាស្សា​ឲ្យ​ហើយក៏​ជា​អន្ទាក់​ប៉ូលិស​តែម្ដង ប៉ុន្តែ​ក្រោយពេល​សាកសួរ​ដឹង​សាច់រឿង ប៉ូលិស​បាន​ទាក់ ទង​ទៅកាន់​ចៅអធិការ​វត្ត​អូរ​គគីរ ឲ្យ​ទៅ​ធានា​ទើប​ដោះលែង​ទៅវិញ​និង​ប្រគល់​រថយន្ត​នោះ ទៅ​ឲ្យ​ព្រះ ចៅអធិការ​វត្ត​វិញ​ហើយ​ដែរ​៕

17035913_1839985382906690_671180082_o