ឆេះផ្សារពោធិ៍លង្គការបំផ្លាញតូបអាជីវករ និងសម្ភារៈមួយចំនួន
ខេត្តសៀមរាប៖នៅចន្លោះវេលាម៉ោងម៉ោង១២ និង៤៥នាទី ដល់ម៉ោង៣ និង៣០នាទីរំលងចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ អគ្គិភ័យបានឆាបឆេះផ្សារពោធិ៍លង្គការ ស្ថិតសង្កាត់ស្លក្រាម ក្រុងសៀមរាបតាមបណ្ដោយមាត់ស្ទឹងសៀមរាប ។
តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា ការឆេះនេះគឺបណ្ដាលឲ្យខូចខាត ទាំងស្រុងប្រមាណជា ៦០% នៃចំនួនតូបសរុប និងសម្ភារៈ ទំនិញ ដែលជាទ្រព្យសម្បត្តិរបស់អាជីវករ និងផ្សារ។ តែការខូចខាតជាក់ស្ដែង និងចំនួនតូបសរុបពិតប្រាកដ មិនទាន់ដឹងនៅឡើយ៕