ស្ត្រី២នាក់ពាក់ព័ន្ធករណីសម្លាប់លោក គីម ជុងណាម ប្រឈមទោសប្រហារជីវិត
ម៉ាឡេស៊ី៖តាមច្បាប់របស់ម៉ាឡេស៊ី ករណីសម្លាប់នេះ ស្ត្រីពីរនាក់ដែលម្នាក់ជាជនជាតិវៀតណាម និងម្នាក់ទៀតជាជនជាតិឥណ្ឌូនេស៊ីដែលត្រូវបានតុលាការម៉ាឡេស៊ីចោទប្រកាន់ថា ពាក់ព័ន្ធករណីសម្លាប់លោក គីម ជុងណា អាចនឹងត្រូវទទួលទោសដល់ថ្នាក់ប្រហារជីវិត។
តាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថា ស្ត្រីទាំងពីរនោះគឺម្នាក់ឈ្មោះ Doan Thi Huongជាជនជាតិវៀតណាម និងម្នាក់ទៀតឈ្មោះ Siti Aisyah ជាជនជាតិឥណ្ឌូនេស៊ី រងការចោទថា យកសារធាតុពុល VX ប៉ាតលើមុខលោក គីម ជុងណាម នៅក្នុងព្រលានយន្តហោះម៉ាឡេស៊ី ហើយបានបណ្តាលឲ្យលោក គីម ជុងណាម ស្លាប់កាលពីថ្ងៃទី១៣ ខែកុម្ភៈ៕