បេក្ខភាព​ប្រធានាធិប​តី​បារាំង​ប្រឈម​នឹង​ការចោទប្រកាន់​រឿង​ពុករលួយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 March, 2017 ក+ ក-

​បារាំង​​៖​លោក ហ្វ្រ​ង់​ស័​រ ហ្វី​យ៉ុង ដែលជា​បេក្ខជន​ប្រធានាធិបតី​បារាំង បានបញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា តុលាការ​នឹង​ចោទប្រកាន់​រូបលោក នៅ​ថ្ងៃទី​១៥​មីនា​ខាងមុខនេះ​ពាក់ព័ន្ធ​រឿងអាស្រូវ​កេង​បន្លំ​លុយ​រដ្ឋ​ជាង​១​លាន​អឺ​រូ​។​
​ទោះបីយ៉ាងណា​បេក្ខជន​មកពី​គណបក្ស​ស្តាំ និង​កណ្តាល​និយម​រូបនេះ​នៅតែ​អះអាង​លោក​ស្អាតស្អំ និង​មិន​ព្រម​ដកខ្លួន​ចេញពី​សៃ​ង្វៀន​ប្រកួត ដណ្តើម​តំណែង​ប្រធានាធិបតី​បារាំង ដែល​នឹងត្រូវ​ប្រព្រឹត្ត​ទៅនា​ខែមេសា និង​ឧសភា​ខាងមុខនេះ​។ ការប្រកាស​នេះ​ផ្ទុយស្រឡះ​នឹង​ការអះអាង​កន្លងមករ​បស់​លោក​ហ្វី​យ៉ុង ដែលថា លោក​នឹង​ដកខ្លួន​ចេញ​ភ្លាម បើសិន​លោក​រង​ការចោទប្រកាន់​ពី​តុលាការ​។​
​នៅ​ថ្ងៃ​សុក្រ​ចៅក្រម​ស៊ើបអង្កេត បី​រូប​ត្រូវបានតែងតាំង នៅក្រោយ​អយ្យការ​ផ្នែក​ហិរញ្ញវត្ថុ​របស់​បារាំង​បាន​បញ្ជូនបន្ត​ឲ្យ​ស៊ើបអង្កេត សំណុំរឿង​កេង​លុយ​រដ្ឋ​របស់លោក​ហ្វី​យ៉ុង​។ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ លោក​ហ្វ្រ​ង់​ស័​រ ហ្វី​យ៉ុង បាន​អះអាង​ខ្លួន​លោក​នឹង​ខ្លួន ទៅតាម​ការកោះហៅ​របស់​តុលាការ ដែល​លោក​ចាត់ទុកថា មិន​យុត្តិធម៌ និង​ថា កំពុង​សម្លាប់​មិន​ត្រឹម​រូបលោក ប៉ុន្តែ​កំពុង​សម្លាប់​ផងដែរ ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​ទាំងមូល ព្រោះថា នីតិវិធី​ធ្វើឡើង​នៅតែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ មុន​ការបោះឆ្នោត​៕

france-election_0