ម៉ាឡេស៊ី​​លុបចោល​ទិ​ដ្ឋ​ការមិន​បង់ប្រាក់​ឲ្យ​ពលរដ្ឋ​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2017 ក+ ក-

​ម៉ាឡេស៊ី​៖​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ម៉ាឡេស៊ី Bernama បាន​ចុះផ្សាយ​ថា ម៉ាឡេស៊ី​សម្រេច​លុបចោល​ទិ​ដ្ឋ​ការមិន​បង់ប្រាក់​ឲ្យ​ប្រជាពលរដ្ឋ​កូរ៉េខាងជើង​ចូលក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​អនុញ្ញាត​កាលពីពេល​កន្លងទៅ ដោយសារ​បញ្ហា​ទាក់ទង​នឹង​ជម្លោះ​នៃ​ការសម្លាប់​បងប្រុស​លោក គីម ជុង​អ៊ុន​។​
​ឧបនាយករដ្ឋមន្ត្រីរ​បស់​ម៉ាឡេស៊ី លោក Ahmad Zahid Hamidi បាន​ថ្លែងថា គម្រោង​នៃ​ការលុបចោល​ទិ​ដ្ឋ​ការមិន​គិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​កូរ៉េខាងជើង​នេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៦​ខែមីនា ព្រោះ​ហេតុផល​ដើម្បី​ពង្រឹង​សន្តិសុខ​របស់​ជាតិ​។
​ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ខ្វែងគំនិត និង​មាន​ជម្លោះ​ពាក្យសម្តី​ខ្លាំង​រវាង​កូរ៉េខាងជើង និង ម៉ាឡេស៊ី​ជុំវិញ​ករណី​ឃាត់​កម្ម​សម្លាប់​លោក គីម ជុង​ណា​ម បងប្រុស​លោក​គីម​ជុង អ៊ុន នៅក្នុង​ព្រលានយន្តហោះ​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​១៣​ខែកុម្ភៈ​។ ជុំវិញ​ករណី​ឃាត​កម្មនេះ កូរ៉េខាងត្បូង និង​អាមេរិក​អះអាងថា ឃាតកម្ម​នោះ​បង្កឡើង​ដោយ​រដ្ឋអំណាច​កូរ៉េខាងជើង​ដោយ​ខ្លួនឯង​៕

1