លេច​រូបថត​ជនបរទេស​អាក្រាត​១​សន្លឹក​ទៀត នៅ​ប្រាសាទ​អង្គរវត្ដ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2015 ក+ ក-

​សៀមរាប​៖ កាលពី​រសៀល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៥ តាម​ប្រព័ន្ធ​ហេ្វ​ស​ប៊ុ​កមាន​គេ​បង្ហោះ​រូប​ស្រាត​បុរស​ស្ដ្រី ១​គូ​ជាថ្មីទៀត​ដែល​គេ​សង្ស័យ​ថត​នៅ ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ដ​។

រូបថត​អាក្រាតកាយ​បុរស​ស្ដ្រី​នេះ មាន​ពាក់ព័ន្ធ​របាំងមុខ​ឈរ​នៅ​ខ្លោងទ្វារ ប្រាសាទ​ដោយ​នៅក្នុង​ប្រព័ន្ធ​ហេ្វ​ស​ប៊ុ​ក បានដាក់​ចំណងជើង​រូបថត​ថា “Hakuna Matata, Angkor Wat, Cambodia. Self Portrait by Simon Lohmeyer”​។​

នេះ​ជា​រូបថត​លើក​ទី​៣​ហើយ ដែល​គេ​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក បន្ទាប់ពី​រូបថត​របស់​ស្ត្រី​អ្នក​បង្ហាញ​ម៉ូត​រុស្ស៊ី និង​ស្ត្រី​ចិន ដែល​បាន​ថត​ស្រាត នៅ​ប្រាសាទបុរាណ ក្នុង​ខេត្តសៀមរាប​។​

អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្កោលទោស និង​ប្រកាស​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ការ​រូបអាក្រាត នៅ ប្រាសាទ បុរាណ ដែលជា​ដួងព្រលឹង​ជាតិ​។

កាលពី​សប្តាហ៍​មុន បុរស​ជនជាតិ​បារាំង ៣​នាក់ និង​ស្ត្រី អាមេរិក ២ នាក់ ត្រូវបាន​ចាប់ខ្លួន កាត់ទោស និង​បណ្តេញ​ចេញពី​កម្ពុជា ហើយ​ហាម​មិន​ឲ្យ​ចូល កម្ពុជា ដោយសារតែ​ជនបរទេស​ទាំងនោះ បាន​ថតរូប​អាក្រាត​ផ្សេង​ពីគ្នា នៅ​ប្រាសាទបុរាណ នៅ​ខេត្ត សៀមរាប​៕fpm
49