ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​នៅក្នុង​បន្ទប់​ផ្ទះជួល​ក្នុង​ផ្សារ​សុភមង្គល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2017 ក+ ក-

​ភ្នំពេញ​៖​ប្រទះឃើញ​សព​នារី​ម្នាក់​នៅក្នុង​បន្ទប់​ផ្ទះជួល​ក្នុង​ផ្សារ​សុភមង្គល ហេតុ​កាណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៧ ស្ថិតនៅ​ខាងក្រោយ​ផ្សារ​សុភមង្គល ក្នុងភូមិ​ត្រពាំង​ដោក សង្កាត់​ពងទឹក ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ​។ សាកសព​ស្ត្រី​ខាងលើ​មិនបាន​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើង​ទេ​អាយុ​ប្រហែលជា​៤០​ឆ្នាំ​។​
​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​ធ្លាប់​ស្គាល់មុខ​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ស្ត្រី​រូបនេះ ប្រើប្រាស់​គ្រឿងញៀន​ជាប្រចាំ និង​របរ​រកស៊ី​ផ្លូវភេទ​ស្នាក់នៅ​មិន​ពិតប្រាកដ​កន្លងមក ត្រូវបាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ​សែន​ជ័យ កម្លាំង​ប៉ុស្តិ៍​ចោមចៅ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ម្តង​រួម​មកហើយ​ក្នុងករណី​ប្រើប្រាស់​គ្រឿងញៀន​និង​លួច​ចាប់​ឃាត់ខ្លួន​នៅក្នុង​បុរី​សន្តិភាព​២​កាលពី​តំបន់​ខាងលើ​ស្ថិតនៅ​ខណ្ឌ​ពោធិ​សែន​ជ័យ ។​
​ចំណែក​បុរស​ដែលជា​ដៃគូ​រួម​ស្នេហ៍ រួមមេត្រី ដែល​បាន​រត់គេច​ទៅ​បាត់​ត្រូវបាន​អ្នកជិតខាង​ប្រាប់ថា មានឈ្មោះ សួង តារា អាយុ​៣១​ឆ្នាំមាន​ទីលំនៅ​ភូមិ​កំរៀង​សង្កាត់​ព្រៃវែង​ខណ្ឌដង្កោ​បន្សល់ទុក​តែ​ម៉ូតូ​មួយ គ្រឿង​ម៉ាក (​ឃ្លី​ក​ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AQ-2525) ក្រោយពី​កើតហេតុ​។​
​តាម​ប្រភព​ដដែល​ដែល​ស្នាក់នៅ​បន្ទប់​ក្បែរ​ខាង​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​កាលពី​ព្រលប់​ថ្ងៃទី​២ ខែមីនា គេ​ឃើញ​បុរស​ឈ្មោះ សួង តារា រួមជាមួយ​មិត្តភក្តិ​ប្រុស​ចំនួន​៤​នាក់ បាននាំគ្នា​ផឹកស៊ី​នៅ​ហាង​ម្លប់​ស្វាយ​ភក្តី​ដែល​នៅតាម​ផ្លូវ​៣០​ម៉ែត្រ​ក្បែរ​បុរី​សន្តិភាព​មិនទាន់​អស់ចិត្ត​ក៏បាន​នាំគ្នា​មក​ផឹកស៊ី​មុខ​បន្ទប់​ជួល​កន្លែងកើតហេតុ​ដោយបាន​ទិញ​ស្រា​បៀរ​ក្រោ​ន​ចំនួន​១​កេស​មក​ផឹក​តែដោយសារ​តែ​បន្ទប់​របស់ខ្លួន​តូចចង្អៀត​បាននាំគ្នា​មក​បន្ទប់​ក្បែរ​គ្នា​ជា​បន្ទប់​ទំនេរ​ចោល ខណៈដែល​កំពុង​ផឹក​ចង់បាន​ស្រី​មក​អង្គុយ​ផឹក​កំដរ បុរស​ឈ្មោះ សួង តារា ក៏បាន​ជិះ​ម៉ូតូ​ចេញទៅ​បាត់​មួយសន្ទុះ​ធំ មិនដឹង​ដល់​ណា​ទើប​មកវិញ​បាន​ឌុប​ទាំង​ស្ត្រី​រងគ្រោះ​មកជា​មួយ​ផង​នាំគ្នា​ផឹក​បន្ត​សរុបគ្នា​៥​នាក់​លុះ​ផឹក​អស់​ស្រា​បៀរ​ទាំង​១​កេស​នៅ​កណ្តាល​អា​ធ្រា​ត្រ មិត្ត​ភ័​ក្រ​៣​នាក់​ទៀត​ក៏​ចែកផ្លូវ​គ្នា​ទៅ​ដេក​សម្រាក​បាត់អស់​សល់​តែ​បុរស សួង តារា និង​ស្ត្រី​ជា​ដៃគូ​ក៏​នាំគ្នា​ចូល​បន្ទប់​ទំនេរ​ខាងលើ ដើម្បី​រួមរ័ក​តែ​ជា​ចៃដន្យ​សង្ស័យ​ក្តីរំភើប ឈានដល់​គាំងបេះដូង​ទើប​ឆោឡោ ភ័យ​ស្លន់​មិនដឹង​ជួយ​យ៉ាងម៉េច​បែរជា​ព្យាយាម​រត់ចោល ហើយ​បាន​អូស​ម៉ូតូ​ចេញ​កាលពី​វេលា​ម៉ោង​២ និង​៤០​នាទី​រំលងអធ្រាត្រ ថ្ងៃទី​០៣ ខែមីនា ត្រូវបាន​សន្តិសុខ​យាម​ផ្ទះជួល​សង្ស័យ​ឃាត់​សាកសួរ​បែរជា​ទុក​ម៉ូតូ​ចោល ហើយ​គេច​តែ​ខ្លួន​ទៅ​បាត់​រហូតដល់ មាន​អ្នក​ទៅ​អើតមើល​ក្នុង​បន្ទប់​កន្លែង​ពួកគេ​ផឹកស៊ី​ទើប​ប្រទះឃើញ​ស្ត្រី​ម្នាក់​ដែល​មក​ផឹកស៊ី​ជាមួយ​បុរស​ខាងលើ​បាន​ដេកស្លាប់​បាត់ទៅហើយ​ទើប​ផ្អើលឆោឡោ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះមក​ពិនិត្យ​និង​ស្រាវជ្រាវ ។​
​សាកសព​ស្ត្រី​ខាងលើ រហូតដល់​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល​នេះហើយ​នៅ​មិនទាន់​រក​អត្តសញ្ញាណ​ឃើញ​នៅឡើយ​ហើយ​សមត្ថកិច្ច​ក៏​កំពុង​ញាប់ដៃ​ញាប់ជើង​បន្ត​ស្រាវជ្រាវ​រក​សាច់ញាតិរ​ក​ប្រភព​ពិត​និង​រងចាំ​ជំនាញ​ចក្ខុ ក្រុង ចុះមក​ពិ​និ​ត្ត​និង​កោសល្យវិច័យ​បន្តទៀត​។ ទើប​ដល់​ម៉ោង​១០ និង​១០​នាទី​ថ្ងៃ​ដដែល​ទើប​ដឹងថា នារី​ខាងលើ​បាន​ស្លាប់​ដោយសារតែ​គាំងបេះដូង​។​
ក្រោយពី​បានធ្វើ​កោសល​វិ​ច្ឆ័​យ​រួច​សម្ថ​ត​កិច្ច​បាន​យក​សព​ទៅ​ទុក​នៅ​វត្ត​ឬ​ស្សី​សាញ់​រង់ចាំ​សាចញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

17105755_1840871479484747_1901435858_o17091333_1840871456151416_719465635_o17106044_1840871462818082_1410470699_o