ទាហានថៃ៣នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅខេត្តភាគខាងត្បូង
ថៃ៖តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua ឲ្យដឹងថា ទាហានថៃ៣នាក់ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ស្លាប់កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅខេត្តភាគខាងត្បូង ជាខេត្តដែលមានការប៉ះបោរដោយពលរដ្ឋឥស្លាម។ ហេតុការណ៍នេះកើតឡើងនៅក្នុងស្រុក Mayo ខេត្តប៉ាតានី ដែលមានចម្ងាយប្រមាណ១០៥០ គីឡូម៉ែត្រនៅភាគខាងត្បូងនៃទីក្រុងបាងកក។
ការបាញ់សម្លាប់នេះ កើតឡើងចម្ងាយប្រមាណ២៥គីឡូម៉ែត្រពី ទីបញ្ជាការដ្ឋានកម្លាំងទ័ពនៅខេត្តប៉ាតានី នៅពេលដែលទាហានទាំងនោះ ត្រឡប់ពីផ្សារវិញ។
ទោះជាយ៉ាងណានគរបាលមិនទាន់បានកំណត់មុខសញ្ញាថា ក្រុមណាជាអ្នកប្រព្រឹត្តិឲ្យច្បាស់ទេ តែការសង្ស័យជាជំហានដំបូងនគរបាលថា ជាក្រុមបះបោរផ្តាច់ខ្លួននៅភាគខាងត្បូង៕