ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិង កីឡា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥ បានណែនាំស្ដីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវា បុណ្យនៃក្ដីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ដើម្បីកុំឲ្យយុវជន យុវតី ជាសិស្ស សាលាភ្លើតភ្លើនភេ្លចការសិក្សាបាត់បង់កិត្ដិយស ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ប្រទេសកម្ពុជា។
វិធានការមួយចំនួនដែលក្រសួងអប់រំ យុវជន និងកីឡា ចេញនៅពេលនេះ រួមមានៈ ត្រូវផ្សព្ធផ្យាយដល់សិស្សានុសិស្សគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំ នៅពេលគោរពទង់ជាតិ កុំឲ្យមានការ យល់ខុស អំពីអត្ថន័យនៃទីវាបុណ្យនៃសេចក្តីស្រលាញ់។
ទី២.ត្រូវ ពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់គ្រិះស្ថានសាធារណៈឲ្យបាន មឺងម៉ាត ជាពិសេសលើការគ្រប់គ្រង សីលធម៏ និងវិន័យ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។ទី៣.ត្រូវជំរុញ ដំណើរការ របស់ក្រុមប្រឹក្សា យុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព មិត្តអប់រំមិត្ត។និងទី៤.ត្រូវធ្វើទំនាក់ទំទងឲ្យជិតស្នឹតជាមួយ មាតាបិតា និងអាណាព្យាបាលសិស្ស សហគមន៍ ដើម្បីផ្តល់ និងទទូលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការគ្នា អប់រំ ណែនាំ កែលម្អសិស្សនុសិស្ស ឲ្យបានទាន់ពេលវេលា។
គួរបព្ជាក់ថា កាលពីទិវាបុណ្យនៃ ក្ដីស្រលាញ់ កាលពីឆ្នាំ២០១៤ ក្រសួង អប់រំ យុវជន និងកីឡា បានសម្ដែងការ ព្រួយបារម្ភទាក់ទងនឹងការយល់ខុសរបស់ យុវវ័យមួយចំនួនចំពោះទិវានៃក្ដីស្រឡាញ់ ដោយសោកស្ដាយយ៉ាងខ្លាំងនៅពេល យុវជន យុវនារី សិស្សានុសិស្សមួយ ចំនួនតូចបាននិងកំពុងភ្លើតភ្លើនភេ្លចខ្លួន ទន់ទោរតាមការអូសទាញរបស់មិត្ដមិនល្អ ចម្លងវប្បធម៌បរទេសដោយខ្វះការ ពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ។
ក្រសួងអំពាវនាវដល់មាតាបិតា អាណាព្យាបាលទាំងអស់ ជួយទប់ស្កាត់ និងអប់រំយុវជន យុវនារី សិស្សានុសិស្ស ជាកូនចៅឲ្យប្រកាន់ខ្ជាប់ឥរិយាបថថ្លៃថ្នូរ ប្រុងប្រយ័ត្នជានិច្ច កុំបណ្ដោយខ្លួនឲ្យ ចាញ់បោកមិត្ដមិនល្អ ជនខិលខូច ឬជន ឱកាសនិយមនាំឲ្យខូចប្រាណបាត់បង់កិត្ដិយសសេចក្ដីថ្លៃថ្នូររបស់ក្រុម គ្រួសារ និង ធ្វើឲ្យអាប់ឱនដល់ទំនៀមទម្លាប់ប្រពៃណីជាតិទៀតផង៕fpm