ខេត្តបាត់ដំបង៖ក្រុមហ៊ុនវិនិយោគក្នុងស្រុកធំមួយ ឈ្មោះ Goodways Agri Cooperative Limited បានប្រកាសចេញមុខទទួលទិញដំឡូងមីទាំងអស់ដើម្បីនាំចេញទៅប្រទេសចិន និងប្រទេសផ្សេងទៀត។
ដំណឹងដ៏ប្រសើរនេះ ត្រូវបានលើកឡើងក្នុងឱកាសប្រារព្ធទិវាដំឡូងមី នារៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមប្រធានបទ «លើកកម្ពស់ផលិតផលដំឡូងមីកម្ពុជា» នៅទីតាំងរបស់ក្រុមហ៊ុន Goodways ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រាចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្រោមវត្តមាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី លោកស្រី ម៉ម ផានី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង លោកឧកញ៉ា ឈរ ម៉ារិទ្ធ នាយកក្រុមហ៊ុន Goodways Agri Cooperative Limitedអភិបាលរងខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ប៉ៃលិន តំណាងឯកអគ្គរដ្ឋទូតចិន និងប្រជាកសិករ នៅតាមសហគមន៍នានាជាង១ពាន់នាក់៕