CPP ប្រតិកម្មបក្សប្រឆាំងរឿងដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ
រាជានីភ្នំពេញ៖គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រតិកម្មទៅនឹងគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលលើកឡើងថា ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ ខណដែលគណបក្សកាន់អំណាចចាត់ទុកគោលនយោបាយនោះគឺជាការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់មន្ត្រីឃុំសង្កាត់នៅទាំងប្រទេស ដែលបានខិតខំបម្រើប្រជាជនស្របតាមតួនាទី ដោយមិនមានការរើសអើងនិន្នាការនយោបាយ៕