កូរ៉េខាងជើង​ព្រមាន​វាយប្រហារ​មូលដ្ឋានទ័ព​អាមេរិក​នៅ​ជប៉ុន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2017 ក+ ក-

​សេ​អ៊ូ​ល​៖​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​អះអាងថា ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង ចំនួន​០៤​គ្រាប់​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ គឺ​ទុក​សម្រាប់​វាយប្រហារ​មូលដ្ឋានទ័ព​អាមេរិក​នៅក្នុង​ប្រទេស​ជ​ប៉ុន​តែម្តង​ក្នុងករណី​ចាំបាច់​ណាមួយ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​។​
​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ចំនួន​បួន​គ្រាប់ ដែល​គេ​ជឿជាក់ថា ហោះ​បាន​ចំងាយ​១,០០០​គីឡូ ម៉ែត្រ​ហើយ​ក្នុងចំណោម​មី​ស៊ី​ល​ទាំងនេះ​មាន​បី​គ្រាប់​ធ្លាក់​ចូលក្នុង​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​ជប៉ុន នៅឯ​តំបន់​សមុទ្រ​ខាងកើត​។​
​ទោះយ៉ាងណា​ប្រភេទ​មី​ស៊ី​ល​មិនទាន់​ត្រូវបាន​គេ​បញ្ជាក់​ឱ្យ​ច្បាស់​នៅឡើយ​ទេ ខណៈ​កងទ័ព​កូរ៉េខាងត្បូង​វាយតម្លៃថា មី​ស៊ី​ល​ផ្លោង​ទាំង​បួន​គ្រាប់​នេះ​អាច​ត្រូវបាន​អភិវឌ្ឍន៍​ចេញ ចេញពី​ប្រភេទ​មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក SLBM​។​
​គួរ​បញ្ជាក់ថា ការបាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​ចំនួន​បួន​គ្រាប់​របស់​កូរ៉េខាងជើង​ទៅកាន់​សមុទ្រ​ជប៉ុន ដើម្បី​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ទ្រង់ទ្រាយ​ធំ រវាង​កូរ៉េខាងត្បូង​និង​អាមេរិក​ដែល​បាននិងកំពុង​ប្រព្រឹត្តទៅ​៕

fn-2017-03-07-09-42-19-0fn-2017-03-07-09-43-10-0