តុលាការ​បន្ត​សាកសួរ ឡាយ ហួង ពាក់ព័ន្ធ​គម្រោង​ប៉ុនប៉ង​ធ្វើឃាត​ភរិយា​លោក ស៊ុន ចាន់ថុល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2015 ក+ ក-

​ភ្នំពេញ​៖​ជន​ត្រូវ​ចោទ​ឈ្មោះ ឡាយ ហួង អតីត​ភរិយា​លោក​ឧ​ញ៉ា ខូវ ផល្លារ​បុត្រ ត្រូវបាន ឆ្មាំ ពន្ធនាគារ​ព្រៃ​ស​នាំខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥​នេះ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​សំណុំរឿង​រៀប​គម្រោង​ប៉ុនប៉ង​សម្លាប់ ប្រពន្ធ និង​កូនស្រី ឯកឧត្ដម​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី និង ជា​រដ្ឋមន្ដ្រី​ក្រសួងពាណិជ្ជកម្ម ។​

​គួរ​រំលឹក​ផងដែរ​ថា ជន​ត្រូវ​ចោទ ឡាយ ហួង ត្រូវបាន​តុលាការ​បាន​បើកសវនាការ ជំនុំជម្រះ​ម្ដង​រួចមកហើយ ដោយ​សវនាការ​នេះ មាន​លោក​ជា សុខ​ហៀ​ង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ។ ជន​ត្រូវ​ចោទ ឡាយ ហួង ជាប់ចោទ​ពីបទ ” ផ្តើមគំនិត​ក្នុង​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ និង ប៉ុនប៉ង​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា ២៧ , ២៨ ,២០០ និង មាត្រា ២៣៩ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការរៀបចំ​គម្រោង​រំលោភ និង​សម្លាប់​កូនស្រី និង​ភរិយា ឯកឧត្ដម ស៊ុនចាន់ថុល ទេសរដ្ឋមន្ដ្រី និង ជា​រដ្ឋមន្ដ្រី​ក្រសួងពាណិជ្ជកម្ម ។

អ្នកស្រី ឡាយ ហួង ត្រូវបាន​ប៉ូលិស Interpol ឃាត់ខ្លួន​ក្នុង​ទឹកដី​ប្រទេស​ថៃ កាល​
​ពីថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៤ តាម​ការស្នើ​របស់​សម​ត្ថ​កិច្ច​កម្ពុជា ពាក់ព័ន្ធ​នឹង​ករណី​គំរាម​សម្លាប់​លោកស្រី ស៊ុន សូ​ត្ថា ភរិយា និង​កូនស្រី របស់​ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងពាណិជ្ជកម្ម ដើម្បី​ដណ្តើម​ទ្រព្យសម្បត្តិ​ពី​គ្រួសារ ខូវ ជឺ​លី កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១០​។​

សមត្ថកិច្ច​កម្ពុជា​បាន​ថ្លែងថា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ដែល​ដឹកនាំ​ដោយ ឧ​ត្ត​ម​សេនីយ៍​ទោ ឡឹ​ក វណ្ណៈ បាន​ទៅ​ទទួលយក​អ្នកស្រី ឡាយ ហួង ពី​ប៉ូលិស Interpol​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ហើយ​កាលពី​វេលា ៩​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៥ ហើយ​បាន​បំពេញ​សំណុំបែបបទ នៅ​ច្រកព្រំដែន​រួច​នៅ​ម៉ោង​ជិត ១២​យប់​បានធ្វើ​ដំណើរ​ឆ្ពោះ​មក កាន់​រាជធានី​ភ្នំពេញ​ទាំងយប់​តែម្តង​៕

mn52